ដោយ វុត្ថា
ភ្នំពេញ៖ ប្លុកអាស៊ាន ជាតំបន់មានសេដ្ឋកិច្ចរីកចម្រើនលូតលាស់លឿនជាងគេមួយក្នុងពិភពលោក ដែលធ្វើឲ្យបណ្តាប្រទេសជាសមាជិកសហគមន៍ដែលមាន១០ប្រទេសនេះកំពុងប្រកួតប្រជែងគ្នា ក្នុងការកសាងកិត្យានុភាព និងឧត្តមភាពរបស់ខ្លួនតាមរយៈការសាងសង់អាគារកប់ពពកបង្អួតគ្នា។
យោងតាមទិន្ន័យអគារខ្ពស់ពិភពលោកនៃក្រុមប្រឹក្សាស្តីពី អគារខ្ពស់ និងលំនៅដ្ឋាទីប្រជុំជន (Council on Tall Buildings and Urban Habitat) ដែលបានធ្វើការសិក្សាស្រាវជ្រាវព័ត៌មានចុងក្រោយស្តីពីអការខ្ពស់ ការអភិវឌ្ឍន៍ទីប្រជុំជន និងការសាងសងប្រកបដោយចីរភាពនៅជុំវិញពិភពលោកបានបង្ហាញថា មានអគារខ្ពស់កប់ពពកចំនួន ១០០ ដែលមានរចនាសម្ព័ន្ធខ្ពស់ជាងគេនៅក្នុងតារាងរបស់ខ្លួន ដោយក្នុងនោះអគារខ្ពស់កប់ពពកជាច្រើនបាននឹងកំពុងសាងសង់ និងបានស្នើរសុំសាងសង់រួចរាល់នៅក្នុងតំបន់អាស៊ាន។
តើអគារខ្ពស់ទាំងនេះស្ថិតនៅក្នុងប្រទេសណាខ្លះ?
១/ អគារ TRADEWINDS SQUARE TOWER A
អគារ TRADEWINDS SQUARE TOWER A មានកំពស់ ៧៧៥ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួ ក្នុងប្រទេសម៉ាឡេស៊ី ដែលកំពុងសាងសង់នៅចំកណ្តាលនៃបេះដូទីក្រុងកូឡាឡាំពួ។ អគារនេះនឹងក្លាយជានិមិត្តរូបថ្មីរបស់ប្រទេសម៉ាឡេស៊ី និងជាផ្នែកមួយនៃការរីកចម្រើនរចនាសម្ព័ន្ធ និងស្ថាបត្យកម្មសំណង់ដ៏ទំនើបបំផុត របស់ប្រទេសម៉ឡេស៊ី។
២/ អគារ JAKARTA SIGNATURE TOWER
អគារ JAKARTA SIGNATURE TOWER មានកំពស់ ៦៣៨ ម៉ែត្រស្ថិតនៅក្នុងទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគូប្លង់ដោយក្រុមហ៊ុន Smallwood ក្រុមហ៊ុន Reynoldsក្រុមហ៊ុន Stevward and Stevwart Assoaiction ។ អគារនេះ ត្រូវបានគេរំពឹងថា ជាអគារខ្ពស់កប់ពពកមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានសាងសង់នៅក្នុងពាណិជ្ជកម្មរបស់ទីក្រុងរបស់ប្រទេម៉ាឡេស៊ី។
៣/ អគារ RAMA IX SUPER TOWER
អគារ RAMA IX SUPER TOWER ជាអគារខ្ពស់កប់ពពកមួយ ស្ថិតក្នុងកំពុងសាងសង់ ដែលមានកំពស់៦១៥ ម៉ែត្រស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃ។ អគារនេះនឹងក្លាយជាអគារខ្ពស់បំផុតក្រោយពីសាងសងរួចនៅក្នុងប្រទេសថៃបន្ទាប់អគារ Mahanakhorn ។
៤/ អគារ THAI BOON ROONG TWIN TOWER
អគារភ្លោះTHAI BOON ROONG TWIN TOWER នេះ មានកំពស់៥៦១ ម៉ែត្រដែលកំពុងសាងនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា។ អគារនេះគ្រោងចំណាយលុយសាងសង់ប្រហែល២ពាន់លានុដល្លារ។
៥/ អគារ PERTAMINA ENERGY TOWER
អគារPERTAMINA ENERGY TOWER នេះ គឺជាអគារខ្ពស់កប់ពពកដែលមានកំពស់ចំនួន៥៣០ ម៉ែត្រ និងកំពុងសាងសង់ស្ថិតនៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងបញ្ចប់សាងសង់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។
៦/ អគារ LANDMARK 81
អគារ LANDMARK 81មានកំពស់៤៦២ ម៉ែត្រកំពុងសាងសង់ស្ថិតនៅក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាម។ អគារនេះ គឺជានិមិត្តរូបនៃការលូតលាស់នៃស្ថាបត្យកម្មរបស់ប្រទេសវៀតណាម ហើយនឹងក្លាយជាអគារដែលប្រើប្រាស់រួម ដូចជា សណ្ឋាគារ កន្លែងស្នាក់នៅ និង បន្ទប់ការិយាល័យជួល។
៧/ អគារ BANGKOK OBSERVATION TOWER
អគារ BANGKOK OBSERVATION TOWER មានកំពស់៤៥៩ ម៉ែត្រស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃ ។ ការសាងសង់អគារនេះ ឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ អោយមកចូលលេងកម្សាន្តនៅក្នុងប្រទេសស មិនត្រឹមតែប៉ុណ្ណោះរចនាបទនៃអគារនេះ ជានិមិត្តរូបនៃអតិតព្រះមហាក្សត្ស Bhumibol Adulydej ក្នុងចំណោមអាគារផ្សេងទៀត៕