កម្មករ៣០០នាក់កំពុងតវ៉ាខណៈក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់កូរ៉េមិនបើកប្រាក់ខែឲ្យពួកគេ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមវិស្វករ និងកម្មករចំនួន៣០០នាក់ កំពុងធ្វើការតវ៉ានៅក្នុងការដ្ឋានសាងសង់គំរោងBooyoung Town ដោយសារក្រុមហ៊ុននេះ មិនបើកប្រាក់ខែឲ្យពួកគេ។

តំណាងអ្នកតវ៉ាជនជាតិកូរ៉េ​ ដែលបានចូលរួមក្នុងការតវ៉ានេះ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី២២សីហានេះថា ក្រុមហ៊ុនBooyoungមិនបានបើកប្រាក់ខែ ឲ្យពួកគេរយៈពេលពីរខែមកហើយ ទើបការតវ៉ានេះបានកើតឡើង។

លោកបន្តថា “អ្វីដែលពួកគេទាមទារគឺប្រាក់ខែ ដើម្បីសម្រួលដល់ជីវភាពរស់នៅ”។ លោកបន្តថា “កម្មករទាំងនេះ កំពុងធ្វើការសាងសង់សាលារៀនរបស់ក្រុមហ៊ុនBooyoung Town ដែលមានទីតាំងនៅខាងក្រោយគំរោងខុនដូ Booyoung ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី”។

លោកបានបន្តថា ប្រាក់ខែដែលក្រុមហ៊ុននេះមិនទាន់បើកឲ្យពួកគេ គឺចាប់ពីខែមិថុនា ខែ កក្កដា និងខែសីហានេះ ក៏ពួកគេមិនដឹងទទួលបានឬយ៉ាងណានៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here