ដោយ៖ សុផារី
ភ្នំពេញ៖ គិតត្រឹមឆមាសទី១ឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីបំបែកក្បាលដីបានចំនួន១៦៩.២៦៧ក្បាលដី ស្មើនឹង២,៤២ភាគរយ ក្នុងនោះ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន១៦៧.៨២១ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបានចំនួន១៤៤៦ក្បាលដី។
នេះបើតាមការបញ្ជាក់របស់លោក លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងរៀបចំដែនដី ព្រឹកថ្ងៃទី២៤ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។
លោក ថេង ច័ន្ធសង្វារ បានបញ្ជាក់ថា គិតចាប់ពីផ្តើមអនុវត្តដល់ឆមាសទី១ឆ្នាំ២០២២ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសម្រេចបាន ៦.៥៨៤.៥៧៨បណ្ណ ស្មើនឹង៩៤,០៦ភាគរយ នៃក្បាលដី ប៉ាន់ស្មានសរុប៧លានក្បាលដី៕