ក្រុមហ៊ុនអចលទ្រព្យថៃផ្លាស់ប្តូរទៅអភិវឌ្ឍន៍លំនៅដ្ឋានទាបជាជាងខុនដូ ដើម្បីកាត់បន្ថយហានិភ័យ និងដើមទុន

0

ដោយ: លាងហួរ

ថៃ: ក្រោយពីវិបត្តិជំងឺកូវីដ១៩បានវាយលុកលើទីផ្សារខុនដូ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Habitat Group បានសម្រេចប្តូរទៅអភិវឌ្ឍផ្ទះទាបៗ ដូចជាលំនៅដ្ឋានទំនើបៗ និងផ្ទះវិស្សមកាល នៅប៉ាតាយ៉ា(Pattaya) ក្នុងគោលបំណងបង្កើនផលបត្រពី២០ទៅ៤០ភាគរយ ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ​។

លោក Chanin Vanijwongse  នាយកប្រតិបត្តិក្រុមហ៊ុន Habitat Group បាននិយាយថា ក្រុមហ៊ុនបានចំណាយពេលកែប្រែផែនការរបស់ខ្លួន នៅពេលដែលទីផ្សារខុនដូបានធ្លាក់ចុះ ក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដោយសារជំងឺរាតត្បាត។

លោកបានបន្តថា “កាលពី២ឆ្នាំមុន ក្រុមហ៊ុនមិនបានបើកដំណើរការគម្រោងថ្មីនោះទេ បើទោះបីជាមានដីធ្លីធំៗច្រើនក៏ដោយ ព្រោះដីទាំងអស់នោះត្រូវបានកំណត់សម្រាប់អភិវឌ្ឍគម្រោងខុនដូ”​។ មុនពេលមានជំងឺរាតត្បាត ក្រុមហ៊ុនបានប្រថុយប្រថានទិញដី សម្រាប់ការអភិវឌ្ឍ ខុនដូថ្មី ដោយសារខុនដូរបស់យើងមានការលក់ល្អនៅពេលនោះ”។

ជាការពិត ការអភិវឌ្ឍន៍លំនៅដ្ឋានទាបៗ មានភាពបត់បែនជាងការអភិវឌ្ឍខុនដូ ដោយសារវាអាចបែងចែកជាដំណាក់កាល។  ប្រសិនបើដំណាក់កាលណាមួយមានការលក់មិនល្អ ការរចនាលំនៅឋាន និងទំហំអាច ត្រូវបានផ្លាស់ប្តូរ ដើម្បីទាក់ទាញអតិថិជន។

លោក Chanin បានមានប្រសាសន៍ថា ក្រុមហ៊ុននឹងផ្លាស់ប្តូរទៅជាការអភិវឌ្ឍន៍លំនៅដ្ឋានទាបៗ ពីការអភិវឌ្ឍលំនៅដ្ឋានខ្ពស់ៗ ដូចជា ខុនដូ ដើម្បីបង្វែរហានិភ័យ និងកាត់បន្ថយដើមទុនដែលត្រូវការ។

លោកថា “យើងត្រូវធ្វើពិពិធកម្មការអភិវឌ្ឍន៍របស់យើង ដោយផ្តោតលើតម្រូវការក្នុងស្រុក  និងតម្រូវការពិតប្រាកដ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here