ក្រុមហ៊ុនAeonគ្រោងពង្រីកផ្សារទំនើបនៅប្រទេសវៀតណាម មួយទ្វេរជាបី

0

ដោយ: លាងហួរ

វៀតណាម: ក្រុមហ៊ុនលក់រាយរបស់ជប៉ុនAeon គ្រោងនឹងបង្កើនចំនួនផ្សារទំនើប នៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២៥ ដែលជាផ្នែកនៃយុទ្ធសាស្រ្តពង្រីករបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនវណ្ណៈក ណ្តាល ដែលបាននិងកំពុងកើនឡើង។

របាយការណ៍របស់សារពត៌មានNikkei Asia បានបង្ហាញថា ចំនួនផ្សារទំនើប Aeon នឹងកើនឡើងជិតបីដង នៅទូទាំងប្រទេសវៀតណាម។

ក្រុមហ៊ុន Aeon មានហាងចំនួន២០០ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន រួមទាំងផ្សារទំនើបធំៗចំនួន៦។ ហាងទាំងនេះមានទីតាំងផ្តុំគ្នានៅក្នុងទីក្រុងហូជីមិញ និងហាណូយ ដែលជាទីក្រុងធំជាងគេរបស់វៀតណាម។

ផ្សារទំនើបមួយ នឹងត្រូវបានបើកនៅកណ្តាលទីក្រុង Hue ក្នុងឆ្នាំ២០២៤ហើយក្រុមហ៊ុននេះ ក៏កំពុងពិចារណាបង្កើនផ្សារទំនើបរបស់ខ្លួននៅទីក្រុងហាណូយដល់១០០ នៅឆ្នាំ២០២៥ដែលប្រហែល១០ដងនៃចំនួនបច្ចុប្បន្ន។

របាយការណ៍​បាន​ដក​ស្រង់​ សម្តី​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ Aeon ដែល​និយាយ​ថា ប្រទេស​វៀតណាម​គឺ​ជា ទីផ្សារ​ដ៏​សំខាន់​បំផុត​ក្នុង​យុទ្ធសាស្ត្រ​នៅ​បរទេស​របស់​យើង។

ប្រទេសនេះមានប្រជាជនចំនួន១០០លាននាក់ ដែលមានអាយុជាមធ្យម៣៣ឆ្នាំ និងកំណើនសេដ្ឋកិច្ចជាង៧ភាគរយ ត្រូវបានរំពឹងនៅឆ្នាំនេះ។

ក្រុមហ៊ុនAeon បានឈានជើងចូលប្រទេសវៀតណាម ក្នុងឆ្នាំ២០១៤ ក្រោមទុនវិនិយោគជាង១,១៨ពាន់លានដុល្លារ នៅក្នុងប្រទេសរហូតមកដល់បច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here