តម្រូវការការិយាល័យនឹងមានភាពប្រសើរ បន្ទាប់ពីការបើកទីក្រុង ហុងកុងឡើងវិញ

0

ដោយ: លាងហួរ

ហុងកុង: តម្រូវការការិយាល័យ នៅក្នុងទីក្រុងហុងកុងនឹងត្រូវបានជំរុញពីការបើកទីក្រុងឡើងវិញ ប៉ុន្តែផ្នែកនេះនៅតែប្រឈមមុខ នឹងបញ្ហាសំខាន់ៗក្នុងរយៈពេលខ្លីទៅមធ្យម នេះបើយោងតាមម្ចាស់អចលទ្រព្យដ៏ធំបំផុតរបស់ទីក្រុងមួយនេះ។

ជាមួយនឹងការបើកឡើងវិញបន្តិចម្តងៗ នៃព្រំដែនអន្តរជាតិ និងបញ្ហាជំងឺរាតត្បាតចាប់ផ្តើមមានស្ថេរភាព គេរំពឹងថាវាអាចជាកត្តាជំរុញដល់តម្រូវការ ព្រមទាំងអនុញ្ញាតឱ្យមានការត្រួតពិនិត្យ ដោយផ្ទាល់លើវិស័យអចលនទ្រព្យ និងរំសាយចេញនូវភាពមិនច្បាស់លាស់មួយចំនួន សម្រាប់ក្រុមហ៊ុនអន្តរជាតិ។

សេដ្ឋកិច្ចរបស់ទីក្រុងហុងកុង បានធ្លាក់ចុះ១,៤ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ៣,៩ភាគរយ ក្នុងរយៈពេល៣ខែដំបូងដោយបញ្ជាក់ឱ្យឃើញ ពីផលប៉ះពាល់ដែលបណ្តាល មកពីវិធានកូវីដដ៏តឹងរ៉ឹង។

លោកMarcos Chan នាយកប្រតិបត្តិ និងប្រធានផ្នែកស្រាវជ្រាវ CBREបានមនាប្រសាសន៍ថា តម្រូវការពីក្រុមហ៊ុនចិនដីគោក បានរួមចំណែកដល់ទៅមួយភាគប្រាំ នៃប្រតិបត្តិការជួលនៅហុងកុង មុនពេលទីផ្សារអចលនទ្រព្យដាំក្បាលចុះក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយសារព្រំដែនរបស់ប្រទេសចិននៅតែបិទទ្វារ តម្រូវការពីក្រុមហ៊ុនដីគោក ទំនងជានៅតែទន់ខ្សោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here