តើអ្នកវិនិយោគដីធ្លីគួរសិក្សាពីចំណុចអ្វីខ្លះមុនសម្រេចវិនិយោគដីធ្លី តំបន់ណាមួយ?

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បច្ចុប្បន្ននេះ វិនិយោគិនដីធ្លីជាច្រើនបាន និងកំពុងសម្លឹងរកឱកាសវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់ នៅពេលឆាប់ៗ ជាពិសេសនោះនៅក្នុងដំណាក់កាលមួយ ដែលអ្នកលក់ដីច្រើនជាងអ្នកទិញ។

ដូច្នេះតើវិនិយោគិនដីធ្លី គួរសិក្សាលើកត្តាអ្វីខ្លះ ដើម្បីទទួលបានផលចំណេញពីការវិនិយោគរបស់ខ្លួនក្នុងរយៈពេលខ្លី ?។

លោកឧកញ៉ាកាង សុធី វិនិយោគិនដីធ្លីជាអគ្គនាយកក្រុមហ៊ុនអចល​នទ្រព្យ Century 21 Land Station បានបង្ហាញពីគន្លឹះមួយចំនួនដល់វិនិយោគិន សម្រាប់ជាទុនមុននឹងសម្រេចទិញដីធ្លី នៅតំបន់ណាមួយនោះ ។

លោកបានមានប្រសាសន៍ថា មុនទិញដីនៅតំបន់ណា ដើម្បីឱ្យទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លះ គេត្រូវមើលទៅកត្តាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។

លោកបន្តថា “យើងត្រូវតាមដាននូវព័ត៌មាន ពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ជាក់ស្ដែងនៅពេលរដ្ឋាភិបាល ប្រកាសពីការអភិវឌ្ឍនៅតំបន់ណាមួយ តំបន់នោះនឹងមានការឡើងថ្លៃដីធ្លីភ្លាមៗ”។ លោកបន្តថា “ដូច្នេះបើសិនជាយើង តាមដានព័ត៌មានជាប់លាប់ ពីផែនការអភិវឌ្ឍរបស់រដ្ឋាភិបាលនោះ យើងនឹងមានឱកាសមុនគេ ក្នុងការទិញដីធ្លីសម្រាប់យកផលចំណេញ”។

លោកឧកញ៉ាកាង សុធីបានបន្តទៀតថា ក្រោយពីរដ្ឋាភិបាលប្រកាសរួច ការអភិវឌ្ឍមិនទាន់ត្រូវបានធ្វើឡើងភ្លាមៗទេ។ ដូច្នេះយើងតាមដានមើលថា តើគម្រោងនោះអភិវឌ្ឍន៍នៅពេលណា។ ដូច្នេះនៅពេលអភិវឌ្ឍន៍ យើងអាចមានឱកាស ក្នុងការទិញដីនោះម្ដងទៀត ដើម្បីទទួលបានផលចំនេញនៅពេលអនាគត។

លោកបន្តថា “ការឡើងថ្លៃដីមិនទាន់ត្រូវបានបញ្ចប់ទេ នៅពេលគម្រោងអភិវឌ្ឍន៍បានធ្វើរួចរាល់ ឱកាសនៃការឡើងថ្លៃដីធ្លី ក៏បានឡើងមួយកម្រិតទៀតដែរ ដូច្នេះហើយអ្នកចេះក្ដាប់ឱកាសទាំងនោះ នឹងទទួលបានផលចំណេញក្នុងរយៈពេលខ្លះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here