ដោយ: លាងហួរ
បាងកក: វេទិកាវិនិយោគថៃ-ចិនបានប្រារព្ធឡើង នៅទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។
វេទិកានេះ ស្ថិតក្រោមប្រធានបទ “ការភ្ជាប់ទំនាក់ទំនង ការជំរុញបៃត ង” ត្រូវបានសហការរៀបចំដោយ ស្ថានទូតចិនប្រចាំប្រទេសថៃ និងសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃ។
ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមតាមអ៊ីនធឺណិត និងក្រៅបណ្តាញជាង៨០០នាក់មកពីសមាគមធុរកិច្ច និងសហគ្រាសនៃប្រទេសទាំងពីរ។
ក្នុងពេលថ្លែងសុន្ទរកថានៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា ប្រទេសថៃសង្ឃឹមថា នឹងទាក់ទាញការវិនិយោគរបស់ប្រទេសចិនបន្ថែមទៀត។
លោកបានបន្តថា #ប្រទេសថៃគាំទ្រគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលដែលស្នើឡើងដោយប្រទេសចិន ដែលស្របតាមគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG) របស់ប្រទេសថៃ ដោយសង្ឃឹមថានឹងធ្វើសមាហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន បន្ថែមទៀតជាមួយប្រទេសចិន និងបង្កើនការតភ្ជាប់រវាងប្រទេសទាំង២”។
ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី១០ នៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ លោក Han Zhiqiang ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃបានមានប្រសាសន៍ថា ទំនាក់ទំនងចិន -ថៃកំពុងឈរនៅលើជំហរថ្មីមួយ ហើយវេទិកានេះនឹងដាក់បញ្ចូលកម្លាំងជំរុញ ទៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។
យោងតាមទិន្នន័យពីក្រុមប្រឹក្សា វិនិយោគរបស់ប្រទេសថៃបានឱ្យដឹងថា ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ប្រទេសចិនជាអ្នកនាំលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)ដ៏ធំបំផុតចូលប្រទេសថៃ៕