ដោយ៖ សុខុម
បាងកក: តម្លៃដីធ្លីនៅតំបន់ជាយក្រុងបាងកក ប្រទេសថៃ កំពុងបន្តហក់ឡើងថ្លៃ ដោយសារតម្រូវការអភិវឌ្ឍន៍លំនៅដ្ឋានកើនឡើងឥតឈប់ឈរ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា។
មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ លើកឡើងថា “តម្លៃដីនៅតំបន់ជាយក្រុងបាងកក គឺមិនហក់ឡើងខ្ពស់ខ្លាំងពេកទេ បើធៀបទៅនឹងដីនៅកណ្តាលទីក្រុងបាងកក ដែលហក់ឡើងថ្លៃខ្ពស់ខ្លាំង”។
តំបន់កំពូលទាំង៥ដែលតម្លៃដីធ្លីហក់ឡើងខ្ពស់ក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២២ នេះរួមមាន៖
ទី១៖ ស្រុក Bang Phli ស្រុក Bang Bo និងស្រុក Bang Sao Thong នៃខេត្ត Samut Prakan – ឡើងថ្លៃ៥៥,៧%
ទី២៖ ស្រុក Muang និងស្រុក Pak Kret នៃខេត្ត Nonthaburi – ឡើងថ្លៃ៤២,៨%
ទី៣៖ ស្រុក Muang ស្រុក Lat Lum Kaeo និងស្រុក Sam Khok នៃខេត្ត Pathum Thani – ឡើងថ្លៃ២៨,១%
ទី៤៖ សង្កាត់ Rat Burana សង្កាត់ Bang Khun Thian សង្កាត់ Thung Khru សង្កាត់ Bang Bon និង សង្កាត់ Chomthong នៃទីក្រុងបាងកក – ឡើងថ្លៃ២៦,៤%
ទី៥៖ សង្កាត់ Phra Khanong សង្កាត់ Bangna សង្កាត់ Suan Luang និង សង្កាត់ Prawet នៃទីក្រុងបាងកក – ឡើងថ្លៃ១១,៦%៕ The Nation៕