តើអាគារកម្ពស់ខ្ពស់ជាង៤០ជាន់ចំនួនប៉ុន្មានកំពុងបង្ហាញវត្តមាននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ?

0

ដោយៈ សុផារី

ភ្នំពេញៈ វិស័យសំណង់នៅកម្ពុជាបានរីកចម្រើនខ្លាំងគួរឱ្យកត់សម្គា​ល់នៅក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តសក្តានុពលនានា ដោយបង្ហាញតាមរយៈសំណង់អាគារខ្ពស់ៗកប់ពពកជាច្រើន បានរីកលូតលាស់ដូចផ្សិត។

ជាការកត់សម្គាល់បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា មានសំណង់អាគារខ្ពស់ជាង៥ជាន់ចំនួន២.៤៩២អាគារ ហើយក្នុងនោះអគារចាប់ពី៤០ជាន់ឡើងមានចំនួនរហូតដល់ទៅ៥០អគារ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយចុងក្រោយបំផុតបានបង្ហាញពី ទិន្នន័យសំណង់តាមប្រភេទអាគារ ដែលទទួលបានការអភិវឌ្ឍរីកលូតលាស់ គួរឱ្យកត់សម្គាល់បំផុត។

របាយការណ៍នេះបានឱ្យដឹងថា ដោយគិតពីចាប់ផ្តើមអនុវត្តន៍ ក្នុងឆ្នាំ២០០០ដល់រយៈពេល៩ខែ ឆ្នាំ២០២២ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់​ឡើងនៅទូទាំងប្រទេស មានចំនួន២.៤៩២អគារ ក្នុងនោះខេត្តព្រះសីហនុ​មានចំនួន៦៨២អគារ ត្រូវជា២៧,៤០ភាគរយ។

ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន១.៣៩៣អគារ អគារចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៦៩៤អគារ អគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន២៣០អគារ អគារចាប់ពី៣០ជាន់ ទៅ៣៩ជាន់មានចំនួន១២៥អគារ អគារចាប់ពី៤០ជាន់ឡើងមានចំនួន៥០អគារ។ ចំណែក គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៤៩៥គម្រោង។

ទិន្នន័យដដែលឱ្យដឹងទៀតថា បើគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ ក្នុងនោះគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងមានចំនួន១០០អគារ (ខេត្តព្រះសីហនុ ចំនួន១៣អគារ) ពី៥ជាន់ ទៅ៩ជាន់មានចំនួន៦៩អគារ ពី១០ជាន់ ទៅ១៩ជាន់មានចំនួន១៩អគារ ពី២០ទៅ២៩ជាន់មានចំនួន៣អគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here