ក្រុមហ៊ុនទ្រី ភាពកំពុងពន្លឿនការអភិវឌ្ឍន៍រមណីយដ្ឋានលំដាប់ ខ្ពស់នៅកោះទន្សាយ

0

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណផ្លូវការពីរដ្ឋាភិបាល ក្រុមហ៊ុនទ្រីភាពគ្រុបបាន និងកំពុងពន្លឿនកាតសាងសង់ រមណីយដ្ឋានកោះទន្សាយ ដែលជាកោះល្បីល្បាញជាងគេក្នុងខេត្តកែប។

អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៩ វិច្ឆិកាថា ក្រុមហ៊ុនកោះទន្សាយ អ៉ិនវិសម៉ិន ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនទ្រីភាពគ្រុប បាននិងកំពុងពង្រីកល្បឿន សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីប្រែក្លាយកោះនេះជាតំបន់វិស្សមកាលកម្រិតខ្ពស់។

លោកបន្តថា តាមគំរោងក្រុមហ៊ុននេះ គ្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល រមណីយដ្ឋានកែច្នៃ អាហារដ្ឋាន ភោជនីយដ្ឋានលំដាប់ខ្ពស់ និងសេវាកម្មកំសាន្តជាច្រើនទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនទ្រី ភាពក៏ទទួលបានសិទ្ឋពីរដ្ឋាភិបាល ដើម្បី​វិនិយោគកោះត្បាល់ ដែលមានទំហំផ្ទៃដីប្រមាណ២០ហិកតាផងដែរ។

កោះទន្សាយមានទំហំផ្ទៃដីសរុប ១៤០ហិកតា ដែលផ្នែកខ្លះនៃកោះនេះមិនត្រូវបានអនុញ្ញាត្តឲ្យវិនិយោគទេ ព្រោះវាជាតំបន់ព្រៃធម្មជាតិ ដែលត្រូវការពារ។

លោកសោម ពិសិដ្ឋបានបន្តថា “ក្រុមហ៊ុនទ្រី ភាពនឹងអភិវឌ្ឍន៍ផ្នែកម្ខាងនៃកោះទន្សាយ ពោលគឺមិនអភិវឌ្ឍន៍៍ទាំងអស់ទេ​ ដោយសហគមន៍៍ទេសច​រណ៍ ដែលមានបច្ចុប្បន្ននេះមិនរងផលប៉ះពាល់ឡើយ ព្រោះប្រជាសហគមន៍នៅលើកោះនេះ ជាប្រជាជនចាស់ ប៉ុន្តែពួកគេរស់នៅលើដីឯកជនរបស់រដ្ឋ”។

លោកបានបន្តថា នៅផ្នែកម្ខាងនៃកោះ នឹងមានការរៀបចំឆ្នេរឡើងវិញ ពីសំណាក់ក្រុមហ៊ុននេះ ព្រោះឆ្នេរលើកោះភាពច្រើនសម្បូរ ដោយថ្មរដិបរដុប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here