ទស្សនា​វ​ដ្តី Forbes ថា​ប្រទេស​វៀតណាម​ជា​ទិសដៅ​វិនិយោគ​បរទេស​ដ៏​ទាក់ទាញ​បំផុត

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាម​ការចុះផ្សាយរ​ប​ស់ទស្ស​នាវ​ដ្តី​ដ៏​ល្បីល្បាញ Forbes របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ប្រទេស​វៀតណាម​គឺជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​បំផុត ពី​សំណាក់​ក្រុមហ៊ុន​បរទេស​នៅក្នុង​តំបន់​អាស៊ី បានធ្វើ​ឪ្យ​តែ​លំហូ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) បានមក​កាន់​ប្រទេស​នេះ​កាន់តែច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ។

ទស្សនា​វ​ដ្តី​នេះ​ចុះផ្សាយ​ថា ប្រទេស​វៀតណាម​បាន​ទាក់ទាញ​លំហូ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មាន​ចំនួន១៧ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៧ ដែល​ជំរុញ​ឲ្យ​ទីផ្សារ​ផលិតផល​ក្នុងស្រុក កើន​ដល់២៥០ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​សម្រាប់​ឆ្នាំ២០១៨នេះ  បាន​ជាប់​ចំណាត់ថ្នាក់​ទី៤នៅក្នុង​តំបន់​ដោយ​ឈរ​លេខ​រៀង​បន្ទាប់ពី​ប្រទេស​កូរ៉េ សឹង្ហ​បុរី និង​អូស្ត្រាលី ។

ទីផ្សារ​នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ​មានការ​រីកចម្រើន​ខ្លាំង និង​ផលិតផល​ក្នុងស្រុក​បាន​នឹង​កំពុង​កើនឡើង៧ភាគរយ​ក្នុងមួយឆ្នាំ។

ទស្សនា​វ​ដ្តី​នេះ​បាន​បន្ថែមថា ការកើនឡើង​នេះ ដោយសារ​ប្រទេស​វៀតណាម​មានច្បាប់​សម្រួល​ដល់​ការវិនិយោគ​បរទេស រួមជាមួយ​កិច្ច​ព្រម​ព្រៀម​នានា​ជាមួយនឹង​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក​ក្នុងការ​នាំចេញ ក៏​ដូច​មាន​ទីផ្សារ​ល្អ​លើ​គ្រប់​វិស័យ ។ ជាមួយគ្នា​នោះ​ប្រទេស​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​តាម​កម្មវិធី Comprehensive and Progressive Agreement for Trans Pacific Partnership (CPTPP) និង​កម្មវិធី EU-Việt Nam Free Trade Agreement (EVFTA) ដែល​នឹងត្រូវ​អនុវត្ត​ជា​ផ្លូវការ​នៅ​ខែក្រោយ​ឆ្នាំ២០១៩នេះ នឹងធ្វើ​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម កាន់តែ​ចូលទៅក្នុង​សម​ហ​រណកម្ម​សេដ្ឋកិច្ច​សកល ។ បន្ថែម​ពីនេះ ប្រទេស​វៀតណាម​បាន​នាំចេញ​នូវ​ផលិតផល​ក្នុងស្រុក​ជាច្រើន ទៅកាន់​បណ្តា​ប្រទេស​នានា ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​នៅ​ទូទាំង​ពិភពលោក។

លំហូ​ទុន​វិយោគ​បរទេស​ហូរ​ចូលក្នុង​ប្រទេស​វៀតណាម​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៨ លើ​វិស័យ​អចលនទ្រព្យ​មាន​ចំនួន៥,៥៤ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង២៧.៣ ភាគរយ។ វិស័យ​ចលនទ្រព្យ​នេះ​គឺជា​វិស័យ​ទី២ ដែលមាន​ការទាក់ទាញ​បំផុត​ពី​វិ​និ​គិ​ន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក បន្ទាប់ពី​វិស័យ​រោងចក្រ​ឧស្សាហកម្ម។ វិ​និ​គិ​ន​បរទេស​យល់ឃើញថា​ទីផ្សារ​ចលនទ្រព្យ​ក្នុង​ប្រ​ទស​វៀតណាម មាន​តម្រូវការ​ច្រើនជាងពេលណាៗទាំងអស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ហេតុផល​តម្រូវ​ការកើនឡើង​នៃ​អ្នកមាន​ចំណូល​មធ្យម៕

LEAVE A REPLY

Please enter your comment!
Please enter your name here