ភូមិផ្កាត្រកួន”រមណីយដ្ឋានលំហែរអារម្មណ៍ដ៏ស័ក្តិសមបំផុត សម្រាប់ចុងសប្តាហ៍

0

ដោយៈ គង់ សូរិយា

        កណ្តាលៈ ការធ្វើដំណើរស្វែងរកកន្លែងលំហែរអារម្មណ៍ ជាជម្រើ​សរបស់មនុស្សម្នាក់ៗ ក្នុងការឆ្ពោះទៅកាន់ទីតាំងណាមួយ ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

ការសំរាកកាយចុងសប្តាហ៍ គេចពីការបំពុលនៃផ្សែងយានយន្ត ស​ម្លេងអូរអរនៃប្រជាសាស្រ្ត ការសម្លឹងមកកាន់ជាយក្រុង ក៏ជាជម្រើ​សមួយសមស្រម ដែលយើងសូមលើកឡើងពី “រមណីយដ្ឋានភូមិផ្កាត្រកួន” ដែល​មានចម្ងាយ​​ប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ។

រៀបចំឡើងដោយអ្នកជំនាញផ្នែករៀបចំទីក្រុង លោកឌិន សុមេធារិទ្ឋ ​បាននិងកំពុងរៀបចំ និងពន្លឿ​នវិនិយោគរមណីយដ្ឋានភូមិផ្កាត្រកួននេះឡើង ពោរពេញដោយភាពរសរវើក និងមានសោភ័​ណភាព ដែលបច្ចុប្បន្នគំរោងនេះបាន និងកំពុងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ដែ​លប្រជាពលរដ្ឋមូលដ្ឋាន អាចលក់ចំណីអាហារ បន្លែ និងនំប្រពៃណីតាមស្រុកភូមិ ដើម្បីបង្កើតបានផលចំណូល ពីភ្ញៀវទេសចរណ៍ ឬអ្នកស្វែងរកការលំហែរកាយទៅកាន់តំបន់នេះ។

គំរោងនេះ បានផ្តោតលើទស្សនទាន នៃការអភិវឌ្ឍន៍បែបបុរា ណ ​និងសហសម័យ ដោយផ្សារភ្ជាប់លសហគមន៍ ជាមួយបឹងធម្មជាតិ ព្រែក ដែលប្រជាពលរដ្ឋឬភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចអង្គុយញាំអាហារបែបស្រុកស្រែ ស្ទូចត្រីកំសាន្ត ជិះកង់ហាត់ប្រាណ លេងកីឡា ជិះទូកកាយ៉ាក់កំសាន្តជាមួយកូនតូចៗ ពិសេសវាក៏ជាពេលវេលាសមស្រប ក្នុងការអង្គុយជជែកគ្នាលេងជាមួយមិត្តភ័ក្រចាស់ៗ ដែលបានជួបជុំគ្នានៅក្នុងគំរោងនេះ រៀងរាល់ចុងសប្តាហ៍ផងដែរ។

អ្នកមានលទ្ឋភាពសមស្រប អាចទិញដីនៅក្នុងគំរោងនេះ ដើម្បី​សាងសង់ផ្ទះលំហែរបានតាមទំហំ តម្លៃសមស្របនឹងធនធានរបស់ខ្លួនតាមសេចក្តីត្រូវការផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here