ខេត្តចំនួន៣កំពុងទាក់ទាញវិនិយោគិនចិនមកបណ្ដាក់ទុន នៅដើមឆ្នាំ២០២៣នេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វត្តមានរបស់វិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា យើ​ងឃើញថា មានស្ទើរតែគ្រប់រាជធានីខេត្តទៅហើយ មិនថាខេត្តតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ឬក៏កសិកម្មឡើយ។

ប៉ុន្តែមានខេត្តចំនួន៣ ដែលយើងបានមើលឃើញថា មានវត្ត​មានជនជាតិចិនច្រើនជាងគេ ដោយមិនរាប់បញ្ចូលរាជធានីភ្នំពេញ នោះ គឺខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ ។ តើអ្វីដែលទាក់ទាញការវិនិយោគពិប្រទេសចិនចូលទៅកាន់ខេត្តទាំង៣នេះ ?។

បើយើងក្រលេកទៅមើលការវិនិយោគ នៅក្នុងខេត្តទាំងបីនេះ ឃើញថាគម្រោងវិនិយោគធំៗ សុទ្ធសឹងតែជាគម្រោងរបស់វិនិយោ​គិនចិន។ ដូច្នេះវិនិយោគិនដែលបាន និងកំពុងដាក់ទុនវិនិយោគ នៅក្នុងតំបន់ទាំងនោះ នឹងទាក់ទាញវិនិយោគិនចិន គ្នាគាត់ចូលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ទៀត។

កំពង់ស្ពឺ ជាខេត្តមួយដែលចាប់ទុក ជាតំបន់ឧស្សាហកម្ម ដោ​យសារតែខេត្តនេះសំបូរទៅដោយរោងចក្រ ឧស្សាហកម្ម និងមានវិនិយោគិនចិនជាច្រើនដាក់ទុនវិនិយោគ ក្នុងនោះដែរខេត្តមួយនេះ កំពុងតែទាក់ទាញបន្ថែមទៀត សម្រាប់វិនិយោគិន មកពីទីក្រុងហុងកុងប្រទេសចិន និងបណ្ដាខេត្តផ្សេងទៀតរបស់ចិន ។

ដូច្នេះកំពង់ស្ពឺ នឹងទទួលបានវិនិយោគិនចិន ជាច្រើនទៀតនឹងចូលមកវិនិយោគ ។ ខេត្តនេះ ក៏មានផ្លូវល្បឿនលឿនរត់កាត់ផងដែរ ហើយក៏មានច្រកចេញជាច្រើនច្រក ដែលអាចសម្រួលដល់ការធ្វើដំណើររបស់វិនិយោគិន និងទេសចរទៅកាន់ខេត្តមួយនេះដែរ ។

ដោយឡែកខេត្តកោះកុង ក៏យើងឃើញមានគម្រោងវិនិយោគធំមួយនៅស្រុកបុទុមសាគរ គឺគម្រោងអភិវឌ្ឍន៍តំប ន់វិស្សមកាលតារាសាគរ ដែលក្នុងគម្រោងនេះ ក៏មានការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិមួយ ដោយគ្រោងនឹងចាប់ផ្ដើម ដំណើរការហោះហើរសាកល្បងនៅក្នុងឆ្នាំ ២០២៣នេះដែរ ។

ខេត្តកោះកុងក៏កំពុង ត្រូវបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនផងដែរ ដូចជាផ្លូវលេខ៤៨ ចេញពីផ្លូវជាតិលេខ៤ទៅកាន់ទីរួមខេត្តកោះកុង និងផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍​សាត់ ទៅកាន់ខេត្តកោះកុងដូចគ្នា ។ម្យ៉ាងទៀត ខេត្តមួយនេះក៏បានបង្កើតមិត្តភាព ជាមួយបណ្ដាខេត្តមួយចំនួនរបស់ចិន ហើយក៏រំពឹងថាក្នុងនាមជាខេត្តបងប្អូនចិន នឹងបញ្ជូនវិនិយោគិនរបស់ខ្លួន មកកាន់ខេត្តកោះកុងបន្ថែមទៀត ។

ចំណែកឯខេត្តព្រះសីហនុវិញ ដូចដែលបានដឹងស្រាប់ហើយ គឺសំបូរវិនិយោគិននិងទេសចរចិន ដោយគម្រោងជាច្រើនក្នុងខេត្តនេះក៏ជារបស់វិនិយោគិនចិន  ។ សក្ដានុពលសម្រាប់ទាក់ទាញ វិនិយោគិនចិន និងវិនិយោគិនជាតិសាសន៍ផ្សេងទៀតនោះ ខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដំបូងគេ ក្នុងប្រទេសកម្ពុជា មានកំពង់ផែទឹកជ្រៅតែមួយ មានព្រលានយន្តហោះអន្តរជាតិ មានកោះជាច្រើនដែលសុទ្ធសឹងតែកោះដែលមានទេសភាពស្អាតៗ ។

ជាការកត់សម្គាល់បានបង្ហាញថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣នេះ ជនជាតិចិនបានចូលមកដល់ប្រទេសកម្ពុជា មានចំនួនប្រមាណជិត៨ម៉ឺននាក់ ដែលមានកំណើនរហូតដល់១៣៤៧ភាគរយ ធៀបនឹង២ខែក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួ​ងទេសចរណ៍ កម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី០៦ មេសា ២០២៣នេះ ។

កម្ពុជាក៏រំពឹងថា នឹងទទួលបានជនជាតិចិនមកទស្សនា និងវិនិយោគច្រើនឡើងវិញ ក្នុងឆ្នាំ២០២៣ និងឆ្នាំ ២០២៤ខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here