ដោយៈ ជេស៊ីកា
សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គ្រោងនឹងបើកសម្ពោធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
លោកថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ឲ្យដឹងថ្លែងឲ្យដឹងបែបនេះ នៅក្នុងពិធីសម្ពោធជើងហោះហើរត្រង់ ភ្នំពេញ-ហ្សាការតា របស់ក្រុមហ៊ុន Air Asia Indonesia មកកាន់រាជធានីភ្នំពេញកាលពីសប្តាហ៍មុន។
ទាក់ទងនឹងដំណើរការវិស័យអាកាសចរណ៍នៅកម្ពុជា លោកថោង រដ្ឋស័ក្តិបានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាទទួលបានជើងហោះហើរចំនួន៤៩៤ ក្នុងមួយសប្តាហ៍ ស្មើនឹង៩៨៨ជើងក្នុងមួយសប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣។
ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរអង្គរ គ្រោងនឹងសម្ពោធនៅចុងឆ្នាំ២០២៤ ជាព្រលានយន្តហោះប្រភេទ4E ដែលមានលេខកូដ ICAO VDDS និងលេខកូដ IATA ឈ្មោះ DYSA ដែលនឹងបម្រើអ្នកដំណើរ រហូតដល់ទៅ៧លាននាក់ក្នុងមួយឆ្នាំ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកថោង រដ្ឋស័ក្តិ៕
ភ្នំពេញ: កម្ពុជាបានទទួល និងដំណើរការជើងហោះហើរចំនួន៤៩៤លើក ក្នុងមួយសប្តាហ៍នៅអាកាសយានដ្ឋានចំនួន៣ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។
នេះបើយោងតាមទិន្នន័យបឋម ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដែលជាទីភ្នាក់ងារគ្រប់គ្រង និងអភិវឌ្ឍន៍សម្រាប់សកម្មភាពអាកាសចរណ៍ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
លោក ថោង រដ្ឋស័ក្តិ បានចង្អុលបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៥០នាក់ នៅស្ថានទូតឥណ្ឌូនេស៊ី នៅទីក្រុងភ្នំពេញថា កម្ពុជាមានជើងហោះហើរត្រង់ពី១២ប្រទេស និងទីក្រុងចំនួន៣៧ក្នុងរដូវកាលនេះ។