ប្រធានCVEAតាំងចិត្តលើកកម្ពស់ឧស្សាហកម្មអចលនវត្ថុ និងការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

0

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកសន សៀបបានបង្ហាញឆន្ទៈ ចូលរួមក្នុងការលើកកម្ពស់ឧស្សាហកម្មអចលនវត្ថុ និងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

នៅក្នុងសាររបស់លោកសៀប សន ប្រធានសមាគម ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ មេសា ២០២៣នេះ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត នៃដឹកនាំសមាគម CVEA ដើម្បីពង្រឹងការងារខាងក្នុង និងបណ្តាញការងារជាមួយដៃគូ ពាក់ព័ន្ធខាងក្រៅ ដែលបានផ្តោត ទៅលើការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ សមត្ថភាព ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងប្រតិបត្តិការប្រកបដោយនិរន្តរភាព។

លើសពីនេះទៀត លោក ក៏នឹងពង្រីកទីផ្សារដ៏មានសក្ដានុពល សាងកេរ្តិ៍ឈ្មោះម៉ាកយីហោសមាគម និងបណ្តាញទំនាក់ទំនងផ្សេងៗទៀត ។

លោកសៀប បានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោកនឹងប្ដេជ្ញាកៀរគរវិនិយោគិន ពីក្នុងនិងក្រៅប្រទេសចូលមកកម្ពុជា ហើយលោកនឹងកៀរគរ បណ្ដាក្រុមហ៊ុនអចលនទ្រព្យ អ្នកជំនាញដើម្បីចូលរួមជាមួយសមាគម ដើម្បីរួមគ្នាក្នុងការផ្ដល់សេវា និងប្រឹក្សាដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា ”ក្រុមហ៊ុនដែលមិនមែនជាសមាជិករបស់សមា​គមនឹងអញ្ជើញពួកគាត់ចូលរួមក្នុងសមាគម ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញ និងក្រមសីលធម៌បន្ថែមទៀត”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយកក្រុមហ៊ុន PropNex Cambodia បានលើកឡើងផងដែរថា អ្នកវិនិយោគដែលចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យ តែមិនមានបទពិសោធន៍ ឬជំនាញច្បាស់លាស់ គួរស្វែងរកក្រុមហ៊ុនជំនាញ ដើម្បីប្រឹក្សាមុននឹងបណ្ដាក់ទុនវិនិយោគ ជៀសវាងកើតមានហានិភ័យ ជាពិសេសក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសាកល មិនទាន់មានភាពប្រាកដប្រជានៅឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here