តើING CITYមានចក្ចុវិស័យបែបណា ដើម្បីរៀបចំអភិវឌ្ឍន៍នៅភាគខាងត្បូងរាជធានី

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ការរៀបចំMaster Planមានសារៈសំខាន់ណាស់ សំរាប់ការអភិវឌ្ឍទីក្រុងរណបមួយ ឬទីក្រុង១ ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយចីរភាព។

ការអភិវឌ្ឍ​នៅ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ កំពុង​ដើរ​តាម​ផែន​ការមេ​របស់​ទីក្រុង​រណប ING CITY ដែលជា​ទីក្រុង​រណប​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ បាននិងកំពុង​ដើរ​តាម​ផែនការមេ​របស់ខ្លួន ខណៈ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ ​មាន​កំនើន​យ៉ាងខ្ពស់ ជាមួយ​គំរោង​សាងសង់​បុរី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​នានា កំពុង​លេចចេញ​ជា​រូបរាង​ឡើងបណ្តើរ។

យោងតាម​ផែនការមេ​របស់​ក្រុមហ៊ុន ING Holding ដែល Propertyarea.asia ទទួលបាន​ឲ្យ​ដឹងថា ទីក្រុង​រណប ING CITY គ្របដណ្តប់​លើ​ផ្ទៃដី​ជាង២០០០ហិកតា មាន​វិសាលភាព​ដ៏​ធំ​មួយ និង​ជាទី​ក្រុង​រណប​ធំជាងគេ ​នៅ​រាជធានី​ភ្នំពេញ។ តាម​គំរោង​ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ ជា​តំបន់​មានការ​អភិវឌ្ឍ​បែប​បៃតង និង​គោរព​តាម​គោលការណ៍​បរិស្ថាន។

ឯកសារ​ដដែល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ ជា​មជ្ឈមណ្ឌល​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​ចំណត​យានយន្ត ជា​សហគមន៍​សម្រាប់​និវត្តន៍​ជនជាតិ​ចិន មជ្ឈមណ្ឌល​កីឡា​ជាដើម។

ជាមួយនឹង​ទស្សនវិស័យ​ចំពោះមុខ និង​រៀបចំ​តំបន់​ដែល​ទើប​អភិវឌ្ឍន៍​ថ្មី​នេះ សាលា​រាជធានី​ភ្នំពេញ រួមជាមួយ​សាលាក្រុង​ប៉ារីស​ដើម្បី​សិក្សា​រួមគ្នា​ពី​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ទាក់ទង​នឹង​ការកើនឡើង​នូវ​យានយន្ត ការបំពុល​ទឹក​កខ្វក់ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ​ សមស្រប​ជា​តំបន់ ដែលមាន​ភាព​បៃតង និង​ត្រៀម​រៀបចំ​នគរូបនីយកម្ម​ឲ្យ​មាន​ភាពល្អប្រសើរ និង​អាចឆ្លើយតប​នឹង​កំនើន​ប្រជាសាស្ត្រ​ នៅ​តំបន់​នេះ។

ដោយសារ​ជា​តំបន់​ថ្មី ងាយស្រួល​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ ទើប​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បាននិងកំពុង​វិនិយោគ​គំរោង​លំនៅដ្ឋាន​ធំៗនៅ​តំបន់​នេះ ពិសេស​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ២ កំពុង​បាន​និងកំពុងបើកដំណើរការ ក្នុងចំណោម​ផ្សារ​ទំនើបធំៗចំនួន​បី។

អ្វី​កាន់តែ​ពិសេស​ផ្សារ​ទំនើប AEON MALL3 បានបញ្ចប់ការ​សាងសង់​ និងបានដាក់ដំណើរការរួចហើយ។

អគ្គនាយកក្រុមហ៊ុនUrban Hubលោកបណ្ឌិតBen Liបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ នឹងពង្រីកមកកាន់ភាគខាងត្បូង ដោយសារតំបន់នេះជាតំបន់ថ្មី ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំៗ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល និងកំណើនប្រជាសាស្រ្តនៅតំបន់នេះ។

លោកបន្តថា “តំបន់បឹងកេងកេង១ ដីមានតម្លៃថ្លៃ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋមិនអំណោយផលដល់ការពង្រីកនោះទេ ប៉ុន្តែតំបន់ភាគខាងត្បូងជាតំបន់ថ្មី ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋផង និងរៀប​ចំផែនការអភិវឌ្ឈន៍ផង”។ លោកបន្តថា “នៅកម្ពុជាមានឱកាសច្រើនណាស់សំរាប់វិនិយោគ ហេតុនេះបើអ្នកមានលុយនៅក្នុងដៃ អ្នកគួរវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា”៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here