អ្នកជំនាញៈ ផ្នែកមួយនៃវិស័យអចលនទ្រព្យកំពុងងើប ឡើងខ្ពស់ជាងគេ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនវត្ថុបានអះអាងថា ផ្នែកមួយនៃវិស័យអចលនទ្រព្យ កំពុងមានសញ្ញាងើបឡើងល្អប្រសើរក្នុងស្ថានភាពបច្ចុប្បន្ននេះ។

អគ្គនាយកនៃក្រុមហ៊ុនCentury21 Mekong និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក​ច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា ការងើបឡើងវិញនូវផ្នែកជួល ដោយសារកំណើននៃលំហូររបស់អ្នកវិនិយោគ និងប្រជាជនចិនបានឈានជើង​ចូលទីផ្សារកម្ពុជា។

លោកបន្តថា “ពិតជាមានសញ្ញាវិជ្ជមាន សម្រាប់ទីផ្សារជួល ប៉ុន្តែផ្នែកដទៃទៀត នៅបន្តរងផលប៉ះពាល់ និងមានសញ្ញាងើបឡើងយឺតនៅឡើយ”។

លោកច្រឹក សុខនីមបានបន្តទៀតថា ស្ថានភាពជារួមនៅរាជធានីភ្នំពេញ មិនមានសញ្ញាទិញ លក់ច្រើននៅឡើយទេ ប៉ុន្តែនៅខេត្ត ព្រះសីហនុមានសញ្ញាវិជ្ជមាន ដោយសារអាគារមួយចំនួនបានចាប់ផ្តើមឡើងវិញ និងលំហូរនូវភ្ញៀវទេសចរណ៍ក្នុងស្រុកកើនឡើង បន្ទាប់ពីផ្លូវល្បឿនលឿនបានដាក់ឲ្យដំណើរការ កាលពីចខែតុលា ឆ្នាំមុន។តាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុបានឲ្យដឹងនាពេលកន្លងមកថា វិស័យសំណង់ និងអចលនទ្រព្យមានសញ្ញាងើបឡើងយឺត ដោយអត្រាកំណើនមា​នក្នុងរង្វង់៤ភាគរយប៉ុណ្ណោះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុទ្ឋធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា វិស័យអចលនទ្រព្យជាសរសរស្តម្ភសំខាន់មួយ នៃសេដ្ឋកិច្ចជាតិ ដែលរដ្ឋាភិបាលនឹង    ជួយអន្តរាគមន៍ដល់វិស័យនេះ ខណៈវិស័យនេះកំពុងប្រឈមនឹងភាពជាប់គាំង ដោយអ្នកអភិវឌ្ឍន៍ប្រមាណ២០ភាគរយប៉ុណ្ណោះ អាចដំណើរការគំរោងរបស់ខ្លួនបាន។

លោកបន្តថា “យើងមិនអាចឲ្យវិស័យនេះ ដួលរលំឡើយ ព្រោះវាដើរតួសំខាន់មួយក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ”៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here