ក្រុមអ្នកជំនាញអន្តរជាតិមានសុទិដ្ឋិនិយមរយៈពេលវែងសម្រាប់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ បណ្តាអ្នកជំនាញលំដាប់អន្តរជាតិជាច្រើន បានសម្តែងសុទិដ្ឋនិយមពីទីផ្សារអចលនទ្រព្យ នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត។

ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែង លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនPrince Real Estateបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា “វិស័យអចលនទ្រព្យ នឹងបន្តមានភាពរឹងមាំ ដែលជំរុញដោយបទប្បញ្ញត្តិ នៃការវិនិយោគងាយស្រួល និងគោលនយោបាយ របស់រដ្ឋាភិបាលដ៏អំណោយផល”។
លោកបន្តថា “ទោះ​ជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា វានឹងមានបញ្ហាប្រឈមនៅតាមផ្លូវ ប៉ុន្តែជាមួយនឹងការធ្វើផែនការ និងការអនុវត្តគោលនយោ​បាយត្រឹមត្រូវ កត្តាទាំងនេះអាចយកឈ្នះបាន”។

លោកEdward បានទទួលស្គាល់ថា ឥឡូវនេះ ពិតណាស់វានឹងមានបញ្ហាប្រឈម ប៉ុន្តែវាអាចត្រូវបានយកឈ្នះ ស្របតាមគោលន​យោ​បាយរបស់រដ្ឋាភិបាលដ៏ល្អ ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ”។

លោកបានបន្ថែមថា “ដរាបណាបរិយាកាសធុរកិច្ច ទូទៅនៅតែមានសុខភាពល្អ ដរាបណាអាជីវកម្មថ្មី បន្តចូលទៅកាន់ក្នុងទីផ្សារក្នុងស្រុក ហើយផលិតផលក្នុងស្រុកសរុបបន្តកើនឡើង ខ្ញុំជឿជាក់ថា ទោះបីជាមានការជំរុញខ្ពស់ជាងមុន ចំពោះរូបិយប័ណ្ណប្រាក់រៀលក្នុងស្រុកក៏ដោយ ប៉ុន្តែអ្វីៗទាំងអស់នឹងមិនអីនោះទេ”។

ជាមួយគ្នានេះ លោកបណ្ឌិតBen Li អគ្គនាយកក្រុ​មហ៊ុនUrban Hub ដែលកំពុងវិនិយោគគម្រោងធំមួយ នៅរាជធានីភ្នំពេញ និងគំរោងជាច្រើនទៀត នាពេលអនាគតបានមានប្រសាសន៍ថា “ប្រសិ​នជាអ្នកមានប្រាក់ អ្នកគួរវិនិយោគអចលនទ្រព្យនៅកម្ពុជា”។

លោកអះអាងបែបនេះ ដោយឈរលើមូលដ្ឋានមួយចំនួនដូចជា កក្តាសុខសន្តិភាព ស្ថេរភាពនយោបាយរយៈពេលវែង កំណើនសេដ្ឋកិច្ចដ៏លេចធ្លោ ធៀបនឹងប្រទេសក្នុងតំបន់ អត្រាប្រជាពលរដ្ឋវ័យក្មេងច្រើន និងអត្រាកំណើតមានភាពល្អប្រសើរជាងគេ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកបន្តថា “អាស៊ាន បាននិងកំពុងក្លាយជាតំបន់រីកចម្រើនលឿនជាងគេក្នុងពិភពលោក ហើយប្រទេសកម្ពុជាកំពុងទទួលបានផលប្រយោជន៍ច្រើនផងដែរ”។

ជាមួយគ្នានេះ លោកDato Prof Dr Alber Tanអគ្គនាយកក្រុមហ៊ុនរៀបចំ ជំនួបអាជីវកម្មលំដាប់អ​ន្តរជាតិ ប្រចាំប្រទេសម៉ាឡេស៊ីបានថ្លែងឲ្យដឹងថា មានឱកាសអាជីវកម្មច្រើនណាស់ នៅប្រទេសកម្ពុជា ដែលអ្នកវិនិយោគអន្តរជាតិជាច្រើន នឹងឈានជើងមកកាន់ប្រទេសនេះនាពេលឆាប់ៗខាងមុខ។លោកបន្តថា “ការវិនិយោគអចលនទ្រព្យនៅទីក្រុងភ្នំពេញ ជាឱកាសល្អ សម្រាប់អ្នកធុរកិច្ចអន្តរជាតិ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here