ប្រធាន CVEA ពន្យល់​ពី​ការកើនឡើង និង​ធ្លាក់ចុះ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីកចម្រើន និង​ប្រឈម​បញ្ហា​មួយចំនួន​អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​អះអាងថា ទីផ្សារ​នេះ​នៅតែ​បន្ត​មាន​ភាព​រ៉ឹង​មាំ​សំរាប់​រយៈពេល១០ទៅ១០ឆ្នាំ​ខាងមុខ​ទៀត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ស​ន្និ​ស​ទី​សារ​ព៌​ត​មាន​នា​រសៀល​ថ្ងៃទី២៤ មករា​នេះ​ថា នៅពេល​និយាយ​ពី​ការកើនឡើង​ឬ​ថយចុះ​វិស័យនេះ គេ​ត្រូវ​និយាយ​ពី​តម្រូវការ​និង​ការផ្គត់ផ្គង់ តែបើ​និយាយ​ពី​តម្លៃ​ដី​វិញ បើ​ឡើង​ខ្ពស់​មិនអាច​វិនិយោគ​ទៅ​ចំណេញ វា​នឹង​ជាប់គាំង ព្រោះ​អ្នកទិញ​គឺ​ទិញ​វិនិយោគ​យកចំណេញ តែបើ​ទិញ​មិន​ចំណេញ​គេ​មិន​ទិញ​នោះទេ។

លោក​បន្តថា ទាក់ទង​ការចេញផ្សាយ​របស់​ធនា​គារ​ពិភពលោក​ស្តីពី បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ​កាលពីពេលថ្មីៗនេះ វា​ជាការ​ត្រឹមត្រូវ​គឺមាន​រយៈពេល១០ឆ្នាំ ដែល​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវតែ​គិតគូ​ពី​បញ្ហា​ប្រឈម។

លោក​បន្តថា “ ៥ទៅ១០ឆ្នាំ​ខាងមុខ​វិស័យនេះ​នៅតែ​រ៉ឹង​មាំ តែ ២០ឆ្នាំ​ទៅមុខ​វា​នឹងមាន​បញ្ហា​ប្រឈម តែ​បញ្ហា​កើតឡើង​ឬ​អត់ វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​ប្រទេស១ ព្រោះ​បើ​ប្រទេស​ហ្នឹង​មាន​លុយ​បំ​រ៉ុង​ច្រើន វា​អាចជួយ​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​នោះបាន។

លោក​បន្តថា “បើ​ប្រទេសមួយ​មាន​ទុន​បំ​រ៉ុង​តិច វា​ងាយ​មាន​ហានិភ័យ ព្រោះ​បើ​បញ្ហា​សាកល​កើតមានឡើង ប្រទេស​នោះ​ងាយ​រងគ្រោះ។

លោក ច្រឹ​ក សុខ​នី​ម បាន​បន្តថា បើ​ពិនិត្យមើល​ស្ថានភាព​បំណុល​របស់​កម្ពុជា ធៀប​ជាមួយ​បណ្តា​ប្រទេស​ដទៃ​នៅលើ​ពិភពលោក ស្ថានភាព​បំណុល​ប្រទេស​កម្ពុ​ជាមាន​ភាពប្រសើរ​ជាង​ប្រទេស​មួយចំនួន ប៉ុន្តែ​ដោយសារ​ផលទុនជាតិ​សរុប​សំរាប់​មនុស្ស​ម្នាក់​នៅមាន​កម្រិត​ទាប ក៏​កម្ពុ​ជាមាន​ហានិភ័យ​ផងដែរ ដូច្នេះ​បើ​រដ្ឋាភិបាល​បង្កើន​ឲ្យ​ផលទុន​ឬ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​មនុស្ស​ម្នាក់​កើន​ខ្ពស់ ទុន​បំ​រ៉ុង​អន្តរជាតិ​កើនឡើង​ខ្ពស់ ហានិភ័យ​ក្នុង​វិស័យនេះ​ក៏មាន​កម្រិត​ទាប​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here