វីឡាកូនកាត់របស់បុរីបុស្បាបង់ត្រឹមតែ៤៥០ដុល្លារក្នុងមួយខែ ជាមួយរចនាបទគួរឲ្យចាប់អារម្មណ៍

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឌីសាញឡើងប្រកបដោយភាពច្នៃប្រឌិត និងសហសម័​យ បុរីបុស្បាបាននិងកំពុងបង្ហាញនូវវីឡាកូនកាត់ ដែលមានភាពស្រស់ស្អាត និងទាក់ទាញចិត្តអតិថិជន។

ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណៈកម្មការទីផ្សារនៃបុរីបុស្បា លោកអ៊ី ពិសិដ្ឋ បានសរសររលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃទី៣ កក្កដានេះថា បុរីបុស្បាបាននិងកំពុងផ្តល់ជូនអតិថិជននូវជម្រើសងាយស្រួល លើលក្ខខ័ណ្ឌបង់ប្រាក់ ដោយអតិថិជនបង់ត្រឹមតែ៤៥០ដុល្លារ នឹងទទួលបានវីឡាកូនកាត់ ដែលមានកំពស់៣ជាន់ ៣បន្ទប់គេង។លោកបន្តថា “ស្អាតណាស់បងប្អូន យើងលក់អស់ជាង៥០ភាគរយនៃគំរោងទាំងមូលហើយ”។បុរីបុស្បា ជាទីតាំងដែលមានសក្តានុពលខ្ពស់ ហ៊ុមព័ទ្ធដោយតំបន់សេដ្ឋកិច្ចពិសេសៗ ដែលបង្ករភាពងាយស្រួលទាំងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។

បុរីបុស្បា ស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការរីកចម្រើនលឿន ដោយបច្ចុប្បន្នផ្សារទំនើ​ប ហាងកាហ្វេល្បីៗ និងមីនីម៉ាតតូចៗជាច្រើន បានបើកដំណើរ​ការ​នៅតំបន់នេះ។ទីតាំងរបស់បុរីនេះ ងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៣ លេ៣ខ៤ ផ្លូវក្រវ៉ាត់ក្រុងទី៣ មហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ និងព្រលានយន្តហោះអន្តរជាតិតេជោផងដែរ។

លោកឧកញ៉ាឈាង រ័ត្ន អ្នកអភិវឌ្ឍន៍បុរីបុស្បាបានមានប្រសា​សន៍ឲ្យដឹងថា  តំបន់នេះនឹងមានការរីកចម្រើន ដូចតំបន់ស្ថិតក្នុងខ័ណ្ឌទួលគោកនាពេលអនាគត ដោយសារតំបន់នេះ ជាតំបន់អភិវឌ្ឍន៍ថ្មី ងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ មានមនុស្សរស់នៅច្រើន និងងាយតភ្ជាប់ ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ស្ថិតនៅជុំវិញនេះ។

លោកឧកញ៉ាឈាង រ័ត្នបានបន្តថា “ការអភិវឌ្ឍបុរីបុស្បា បាននិងកំពុងរៀបចំឡើងសមស្របតាមសម័យកាល និងរសនិយមរបស់អតិថិជន ដោយយើងផ្តោតលើគុណភាព សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ឋធំៗ និងផ្តោតជាពិសេសលើតំបន់បៃតង”។
📍ទីតាំងគម្រោង https://bit.ly/BosbaApsorMeraProject

 

LEAVE A REPLY

Please enter your comment!
Please enter your name here