សណ្ឋាគារចំនួន៤នៅប្រទេសថៃ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមសណ្ឋាគារTop10 របស់ពិភពលោក

0

ដោយ: គង់ លាងហួរ

បាងកក: សណ្ឋាគារចំនួន៤ នៅក្នុងប្រទេសថៃបានទទួលចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមសណ្ឋាគារ Top10 ពីក្រុមហ៊ុនបារាំង La Liste ដែលជាមគ្គុទ្ទេសក៍វាយតម្លៃ ទៅលើសណ្ឋាគារ និងភោជនីយដ្ឋាន។

សណ្ឋាគារទាំង៤នោះរួមមាន ដូចជា សណ្ឋាគារ Capella Bangkok សណ្ឋាគារ Mandarin Oriental Bangkok សណ្ឋាគារ Amanpuri នៅខេត្ត Phuket និងសណ្ឋាគារ Six Senses Yao Noi នៅខេត្ត Phanngga។

សណ្ឋាគារ Capella Bangkok ទទួលបានចំណាត់ថ្នាក់ទី

សណ្ឋាគារ Mandarin Oriental Bangkok ទទួលបានចំណាត់ថ្នាក់ទីចំណែកសណ្ឋាគារAmanpuri ជាប់ចំណាត់ថ្នាក់ទី៩  និងសណ្ឋាគារ Six Senses Yao Noi  ឈរនៅចំណាត់ថ្នាក់ទី១០

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានមានប្រសាសន៍ថា “សណ្ឋាគារសរុបចំនួន១.០០០ នៅទូទាំងពិភពលោក ត្រូវបានដាក់បញ្ចូលទៅក្នុងតារាងចំណាត់ថ្នាក់ រួមទាំងសណ្ឋាគារចំនួន២០ផ្សេងទៀត នៅក្នុងប្រទេសថៃផងដែរ”

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានអបអរសាទរជូនដល់សណ្ឋាគារទាំង២៤ ចំពោះការបំពេញការងារ បានយ៉ាងល្អប្រ​សើរ ហើយលោកបានសន្យាទៀតថា សណ្ឋាគារទាំងនេះនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាលទាក់ទងទៅនឹងការផ្សព្វ​ផ្សាយទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here