តើអគារចំនួន៥ ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក មានទីតាំងនៅប្រទេសណាខ្លះ?

0
default

ដោយ: គង់ លាងហួរ

អន្តរជាតិ: តើអ្នកចង់​ដឹង​ទេថា​តើ​អគារ​ណា​ខ្លះ ដែល​តម្លៃថ្លៃ​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​? តោះសូមមកស្វែងយល់ និងស្គាលអំពីអគារចំនួន៥ ដែលមានតម្លៃខ្ពស់បំផុតរបស់ពិភពលោក នៅ​ឆ្នាំ​២០២៣នេះ ដូចខាងក្រោម:

ទី១) អគារ Masjid al-Haram តម្លៃ១០០ពាន់លានដុល្លារ
Masjid al-Haram គឺជាអគារថ្លៃបំផុតនៅលើពិភពលោក ដោយ​មាន​អ្នក​គោរព​បូជា​ចំនួន៤លាន​នាក់ និងជាវិហារ​អ៊ីស្លាម​ដ៏ធំ​បំផុត​របស់​ពិភពលោក។ អគារនេះមានទីតាំងស្ថិតក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។

ទី២) អគារ Abraj Al Bait តម្លៃ១៦ពាន់លានដុល្លារ
អគារ Abraj al-Bait គឺជាអគារថ្លៃបំផុតលំដាប់ទី២ នៅលើពិភពលោក ដែលចំណាយថវិកាសាងសង់ ប្រហែល១៦ពាន់លានដុល្លារ។ វា​ជា​បណ្តុំអគារ ​ខ្ពស់កប់ពពកស្រដៀងៗគ្នាចំនួន​៧ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ដោយមានទីតាំងនៅ​ទីក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត។ទី៣). អគារ Marina Bay Sands តម្លៃ៥,៥ពាន់លានដុល្លារ

Marina Bay Sands គឺជារមណីយដ្ឋានរួមបញ្ចូលគ្នា មួយនៅប្រទេសសិង្ហបុរី ដែលស្ថិតនៅទល់មុខនឹងឆ្នេរសមុទ្រ Marina ។  វាជាអគារថ្លៃបំផុតទី៣នៅលើពិភពលោក។ អគាររមណីយដ្ឋាននេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Las Vegas Sands Corporation ។ រមណីយដ្ឋាននេះរួមមានសណ្ឋាគារ២.៥៦១បន្ទប់ មជ្ឈមណ្ឌលពិព័រណ៍-សន្និបាតទំហំ១២០.០០០ម៉ែត្រការ៉េ ផ្សារទំនើបMarina Bay Sands Mall ទំហំ៧៤.០០០ម៉ែត្រការ៉េ ហាងទំនិញ សារមន្ទីរ និងរោងមហោស្រពធំមួយ។

ទី៤) អគារ Apple Park តម្លៃ៥ពាន់់លានដុល្លារ
Apple Park គឺជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple Inc. ដែលមានទីតាំងនៅទីក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។ អគារនេះ ត្រូវបានបើកឱ្យបុគ្គលិកធ្វើការ នៅក្នុងខែមេសា ឆ្នាំ២០១៧ ។  Apple Park គឺជាអគារមួយ ក្នុងចំណោមអគារថ្លៃបំផុតទាំង៥ នៅលើពិភពលោកក្នុងឆ្នាំ២០២៣នេះ ដែលចំណាយទឹកប្រា ក់សាងសង់ប្រមាណ៥ពាន់លានដុល្លារអាមេរិក។

ទី៥)អគារ Resorts World Sentosa តម្លៃ៤,៩៣ពាន់លានដុល្លារ
Resorts World Sentosa គឺជារមណីយដ្ឋានរួមបញ្ចូលគ្នាមួយស្ថិតនៅលើកោះ Sentosa ដែលមានទីតាំងនៅឆ្នេរ សមុទ្រភាគខាងត្បូងនៃប្រទេសសិង្ហបុរី។

ចំណុចទាក់ទាញសំខាន់ៗ នៅរមណីយដ្ឋាន RWS នេះមានដូចជា កាស៊ីណូមួយក្នុងចំណោមកាស៊ីណូចំនួនពីរ នៅក្នុងប្រទេសសិង្ហបុរី សួនកម្សាន្ត Universal Studios Singapore  សួនកម្សាន្ត Adventure Cove Waterpark ក៏ដូចជា The  Singapore Oceanarium ដែលជាតំបន់ឆ្នេរនៅលើមហាសមុទ្រ ដ៏ធំបំផុតទីពីររបស់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here