មុនសម្រេចចិត្តទិញផ្ទះសិក្សាលើ៦ចំណុចនេះជាមុនសិន

0

ដោយស៊ីវ ម៉េង

​ភ្នំពេញ៖​ ការមានប្រាក់ទិញលំនៅដ្ឋានមិនទាន់គ្រប់គ្រាន់ទេ បើអ្នកគ្មានចំណេះដឹង ហេតុនេះ ការសិក្សាឲ្យបាន​ច្បាស់​លាស់​មុនសម្រេចចិត្តទិញលំនៅដ្ឋានពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហាខកចិត្តនាពេលអនាគត។

ការទិញផ្ទះដោយបង់រំលស់
ការគ្មានប្រាក់ក្នុងដៃគ្រប់គ្រាន់ ហើយសម្រេចចិត្តទិញផ្ទះបង់រំលស់ជាវិធីសាស្រ្ត​មួយ ដែលមានការ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តការទិញផ្ទះដោយប្រើប្រាស់វិធីសាស្រ្ត​នេះក៏ជួបហានិភ័យខ្ពស់ដែរ នៅពេលលំហូរសាច់ប្រាក់របស់អ្នកជួបបញ្ហា ព្រោះលោក អ្នកត្រូវចំណាយលើសេវាកម្មផ្សេងៗទៀតជាច្រើន ដូចថ្លៃអាហារ ទឹកភ្លើង ថ្លៃចំណាយលើ​ការសិក្សា​របស់​កូន​ជា​ដើម។

យោងតាមការសិក្សាមួយបានរកឃើញថា ៤៨ភាគរយបានរកឃើញថា ការគ្មានផែនការថវិកាច្បាស់លាស់ ពួក​គេ​មិន​មាន​ផែន​ការ​សម្រាប់ការចំណាយលើការថែរក្សាផ្ទះនោះទេ។

សហគមន៍ជុំវិញ
ទោះជាយើងរស់នៅផ្ទះយើង គេហ៍នៅផ្ទះរបស់គេ តែសហគមន៍ជុំវិញក៏មានសារៈសំខាន់ ដែលផ្តល់ភាព​សុខដុម​ក្នុង​សហគមន៍​លោក អ្នករស់នៅផងដែរ។

យោងតាមការស្ទង់មតិមួយរបស់ Trulia / Harris Interactive បានបង្ហាញថា ការស្វែងរក​ទីតាំង​ត្រឹម​ត្រូវ​ពិត​ជា​សំខាន់ និងសំខាន់ជាងការស្វែងរកផ្ទះត្រឹមត្រូវ។ ប៉ុន្តែតំបន់ ដែលត្រឹមត្រូវសម្រាប់អ្នកទិញផ្ទះឆ្នាំទី១ អាច​មាន​ភាព​ខុស​គ្នា​ខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ហេតុនេះផ្ទះឬលំនៅដ្ឋាន នៅកន្លែងកំសាន្តសប្បាយដូចជា បារ​និង​កន្លែង​ញ៉ាំ​បាយ​និង​កន្លែង​ទិញ​ឥវ៉ាន់អាចជាកន្លែងដ៏ទាក់ទាញមួយ សម្រាប់កុមារដែលរស់នៅតំបន់ដាច់ស្រយាល។

យ៉ាងណាក្តីតំបន់ដ៏ស្ងប់ស្ងាត់ ហាក់ដូចជាកន្លែងដ៏ល្អល្អប្រសើរ ដើម្បីដោះស្រាយប៉ុន្តែលោក អ្នកត្រូវចំណាយ​ពេល​វេលា​ច្រើន​សម្រាប់ពេលវេលាទៅបំពេញការងារ។

ការត្រូតពិនិត្យសុវត្ថិភាព
ការមានការត្រួតពិនិត្យ ឬសេវាកម្មសន្តិសុខជាប្រចាំ ពិតជារឿងសំខាន់មិនអាចមើលរំលងបាន។ ហេតុនេះ វាជារឿង​សំខាន់​ ដែលអ្នកទិញលំនៅដ្ឋានត្រូវយកចិត្តទុក​ដាក់ ដើម្បីបញ្ចៀសបញ្ហាជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នក ខណៈ​ពេល​ដែល​បញ្ហា​នៅតែជាទំនួលខុសត្រូវរបស់អ្នកលក់។

នៅពេលអ្នកពេញចិត្តលំនៅដ្ឋាន មុនពេលលោក អ្នកចុះហត្ថលេខាលើឯកសារចុងក្រោយ លោក អ្នកត្រូវប្រាកដ​ថា​បញ្ហា​ទ្រព្យ​សម្បត្តិរបស់អ្នកនឹងមិនមានហានិភ័យ។

ការទិញផ្ទះតូចចង្អៀត
នៅពេលសម្រេចចិត្តទិញផ្ទះ អ្នកត្រូវសិក្សាសម្រាប់រយៈពេលវែងចំពោះមុខ និង​ត្រូវគិតពីតម្រូវការ​របស់​អ្នក​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំខាងមុខនេះ។ ការទិញផ្ទះដែលតូចពេកត្រូវបានចងភ្ជាប់ជាកំហុសឆ្គងជាច្រើន ព្រោះតាម​ការ​យល់​ឃើញ​ថា​សម្រាប់​​ក្រុមហ៊ុន Gen Xers និងអ្នកកំដរកូនក្មេងការទិញផ្ទះតូចពេកគឺជាកំហុសទី១។

ត្រូវពិនិត្យលើចិញ្ចើមផ្លូវនិងលំហមុខផ្ទះ
អ្នកសាងសង់ផ្ទះលក់មួយចំនួន មិនបានគិតពីផាសុខភាពដល់អ្នករស់នៅទេ ពួកគេគិតពីប្រាក់ចំណេញច្រើនជាង ហេតុ​នេះ​ពួកគេសាងសង់ផ្លូវក្នុងបុរី ឬក្នុងតំបន់ផ្ទះល្វែង​របស់ពួកគេមានទំហំតូច និងចិញ្ចើមផ្លូវមុខផ្ទះតូច ដែល​មិន​អាច​ចត​រថយន្ត​បាន។

លំនៅដ្ឋានបែបនេះ មិនសូវផ្តល់ផាសុខភាពដល់អ្នករស់នៅ និងសហគមន៍នោះទេ ហើយជារឿយៗ​ជម្លោះ​អាច​កើត​មាន​ឡើង​ផងដែរ ជាមួយអ្នកជិតខាង ឬអ្នកធ្វើដំណើរឆ្លងកាត់។

ប្រវែងលំនៅដ្ឋានសមស្រប
អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងជំនាញក្នុងវិស័យលំនៅដ្ឋានបានថ្លែងថា លំនៅ ដ្ឋានសមរម្យសម្រាប់រស់នៅ និងផ្តល់​ផាសុខភាព​ក្នុងការរស់នៅ ជាលំនៅដ្ឋានដែលមាន​ប្រវែងត្រឹម១២ម៉ែត្រ និងទំហំទទឹង៤,៥ម៉ែត្រ ឬធំជាង​នេះ​អាស្រ័យ​លើ​ប្រភេទ​ផ្ទះ។ ប្រវែ​ងលំនៅដ្ឋានបែបនេះ វាផ្តល់ឲ្យមានពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ប៉ុន្តែ​លំនៅដ្ឋាន​ដែល​មាន​ប្រវែង ១៦ម៉ែត្រ ឬវែងជាងនេះ ក៏មិនខុសដែរ តែវាជាលំនៅដ្ឋានសំ​រាប់ការធ្វើអាជីវកម្ម និងស្តុកទំនិញច្រើនជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here