ព្រលា​នយន្ត​ហោះ​កងកេង​ចាប់ផ្តើម​ពង្រីក​ដើម្បី​ឈាន​ទៅ​ទទួល​អ្នក​​ដំណើរ១០លាន​នាក់​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​ព្រលា​នយន្ត​ហោះ​កងកេង​ ​ខេត្ត​ព្រះសីហនុ​បាន​ចាប់ផ្តើម​ពង្រីក​ផ្លូវ​រត់​របស់​ខ្លួន​ហើយ​ ​ដើម្បី​អាច​ឲ្យ​យន្តហោះ​អាច​ចុះចត​បាន​ធំជាង​មុន​ ​និង​អាច​ទទួល​បាន​អ្ន​ក​ដំនើរ ១០លាន​នាក់​ក្នុង​មួយឆ្នាំ​។​

​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​ ​នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា​ ​លោក​ពេជ្រ​ ​សុ​ប៉ុន​តារា​បាន​មាន​ប្រសាសន៍​​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៣​ ​កុម្ភៈ​កន្លងមក​ថា​ ​ការ​ពង្រីក​ព្រលា​នយន្ត​ហោះ​កងកេង​ ​បាន​ចាប់ផ្តើម​ហើយ​ ​ដោយ​ព្រលា​ននេះ​នឹង​ពង្រីក​ផ្លូវ​រត់​ប្រវែង ១០០០ម៉ែត្រ​ ​ដែល​ធ្វើ​ឲ្យ​ព្រលា​នយន្ត​ហោះ​នេះ​ទទួល​បាន​អ្ន​ក​ដំនើរ​ច្រើន​​ជាង​មុន​ ​និង​ចុះចត​យន្តហោះ​បាន​ទំហំ​ធំជាង​មុន​។​

លោក​បន្ត​ថា​ ​ក្រោយ​ពង្រីក​ព្រលា​នយន្ត​ហោះ​នេះ​ ​មាន​សមត្ថភាព​​និង​ប្រវែង​ផ្លូវ​រត់​ប៉ុនគ្នា​ ​នឹង​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​សព្វថ្ងៃ​នេះ​ ​ខណៈ​សព្វថ្ងៃ​ទំ​ហំ​ព្រលា​ននេះ​មាន​ទំហំ​ដូចគ្នា​នឹង​ព្រលា​ន​ខេត្តសៀមរាប​។​

​លោក​បន្ត​ថា​ ​“​ក្រោយពេល​ផ្លូវ​រត់​នេះ​ពង្រីក​រួច​ ​យើង​នឹង​រៀបចំ​សាងសង់​អាគារ​ទទួល​អ្នកដំណើរ​ជា​បន្ត​ ​ដើម្បី​អាច​ឲ្យ​ព្រលា​ននេះ​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ១០លាន​នាក់​ក្នុង​មួយឆ្នាំ​”​។​ លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១១បាន​និង​កំពុង​ចុះចត​ជាប្រចាំ​នៅ​ព្រលា​ននេះ​ ​ដែល​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ការហោះហើរ​លក្ខណៈ​ជួល​នៅឡើយ​”​។​

​ទោះជាយ៉ាងណា​លោក​មិន​បញ្ជាក់ឲ្យដឹង​ ​ពី​ទំហំ​ទុន​វិនិយោគ​លើ​ការពង្រីក​ប្រវែង​ផ្លូវ​រត់​ ​និង​ការ​ចំណាយ​សាងសង់​អាគារ​ទទួល​អ្នកដំណើរ​នា​ពេល​អនាគត​នោះ​ទេ​។​

​លោក​ ​ពេជ្រ​ ​សុ​ប៉ុន​តារា​ ​បាន​បន្ត​ថា​ ​តាម​ផែនការ​ការពង្រីក​ផ្លូវ​រត់​របស់​ព្រលា​នយន្តហោះ​នេះ​ ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ ​ឬ​ដើមឆ្នាំ២០១៩ខាងមុខនេះ​ ​ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេ​នោះ​។​

​សម្តេច​តេជោ​ ហ៊ុន​ ​សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យដឹង​ថា​ ​ព្រលា​នយន្​ត​ហោះ​កងកេង​ ​ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​ពង្រីក​ ​ដើម្បី​ទទួល​បាន​អ្នកដំណើរ​កាន់តែ​ច្រើន​ ​ខណៈ​គោលដៅ​របស់​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​ទទួល​បាន​អ្ន​ក​ដំនើ​រតាម​ផ្លូវអាកាស​កើនឡើង​ដល់៣០លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ​។​

​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​Tianjing​ ​Union​ ​Development​ ​Group​ ​ក៏បាន​និង​កំពុង​ចាប់ផ្តើម​សាង​សង់​ព្រលា​នយន្​ត​ហោះ​លំដាប់​អន្តរជាតិ​មួយទៀត​ ​ស្ថិតនៅ​ក្នុង​ស្រុក​បុទុមសាគរ​ ​នៃ​ខេត្តកោះកុង​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here