វៀតណាម គ្រោងសាងសង់កាស៊ីណូ សណ្ឋាគារ និងរីហ្សតខ្នាតយក្សតម្លៃ២,២ពាន់លានដុល្លារអាមេរិក

0

តែម សុខុម
ហាណូយ: ក្រសួងផែនការ និងវិនិយោគបានដាក់ជូននាយករដ្ឋមន្ត្រីវៀតណាម នូវសំណើគម្រោងសាងសង់កាស៊ីណូ សណ្ឋាគារ និងរីហ្សតមួយដែលមានតម្លៃ២,១៨ពាន់លានដុល្លារអាមេរិក ក្នុងខេត្តភាគខាងជើងក្វាងនិញ (Quang Ninh) ប្រទេសវៀតណាម។

គណៈកម្មាធិការប្រជាជននៃខេត្តក្វាងនិញ បានស្នើសាងសង់កាស៊ីណូ សណ្ឋាគារ និងរីហ្សតលើទីតាំងមួយដែលមានផ្ទៃដី២៤៥ហិកតាស្ថិតក្នុងភូមិវ៉ានយេន (Van Yen) ស្រុកវ៉ានដុង (Van Dong) ខេត្តក្វាងនិញ។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។

គម្រោងដែលមានទុនវិនិយោគដំបូងចំនួន២,១៨ពាន់លានដុល្លារអាមេរិក នេះត្រូវបានរំពឹងថានឹងសាងសង់បញ្ចប់ជាស្ថាពរក្នុងត្រីមាសទី៣ ឆ្នាំ២០៣២។

នៅពេលទទួលបានការអនុម័ត គម្រោងកាស៊ីណូ សណ្ឋាគារ និងរីហ្សតនេះនឹងបើកដំណើរការរយៈពេល៧០ឆ្នាំ។
កាស៊ីណូនេះនឹងស្ថិតក្នុងចំណោមកាស៊ីណូចំនួន២គត់នៅប្រទេសវៀតណាម ដែលទទួលបានការអនុញ្ញាតឱ្យបម្រើសេវាដល់ពលរដ្ឋវៀតណាម ជាគោលនយោបាយមួយដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៦។

គណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ កាលពីខែកក្កដា បានប្រកាសផែនការចាប់ផ្ដើមដំណើរការដេញថ្លៃត្រឹមដំណាច់ឆ្នាំ២០២៣ នៅពេលគម្រោងនេះទទួលបានការអនុម័តពីរដ្ឋាភិបាល៕ VN Express ៕

LEAVE A REPLY

Please enter your comment!
Please enter your name here