ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិចិន ឈានមុខគេ Zhongzhi ជាប់ផុងក្នុងបំណុល៦៤ពាន់លានដុល្លារ បង្កក្ដីបារម្ភជាថ្មី

0

តែម សុខុម
ប៉េកាំង: ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិឈានមុខគេរបស់ចិន Zhongzhi Enterprise Group បានជូនដំណឹងដល់ក្រុមអ្នកវិនិយោគថា ខ្លួនកំពុងវ័ណ្ដកជាមួយនឹងបំណុលដល់ទៅ៦៤ពាន់លានដុល្លារអាមេរិក។

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបង្កការព្រួយបារម្ភជាថ្មីថា វិបត្តិបំណុលក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន កំពុងរាលដាលដល់វិស័យហិរញ្ញវត្ថុដែលមានវិសាលភាពធំទូលាយជាង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។

ក្រុមហ៊ុននេះបានសូមទោសបណ្ដាអ្នកវិនិយោគរបស់ខ្លួនតាមរយៈលិខិតមួយច្បាប់ដែលបញ្ជាក់ថា ខ្លួនមានបំណុលសរុបប្រមាណចន្លោះពី៥៨ពាន់លានដុល្លារ ទៅ៦៤ពាន់លានដុល្លារ។

យោងតាមលិខិតខាងលើដែលចេញកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា និងដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា បំណុលទាំងនេះគឺច្រើនខ្លាំងណាស់បើធៀបនឹងទ្រព្យសកម្មសរុបប្រមាណ២៨ពាន់លានដុល្លារ របស់ក្រុមហ៊ុន Zhongzhi។Zhongzhi Enterprise Group: Chinese shadow bank can't pay its bills | CNN  Businessទោះជាយ៉ាងណា ក្រុមហ៊ុន Zhongzhi ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters សុំការឆ្លើយបំភ្លឺនោះទេជុំវិញបញ្ហានេះ។

វិបត្តិកាន់តែធ្ងន់ធ្ងរទៅនៅក្រុមហ៊ុន Zhongzhi ជាភាគីដ៏សំខាន់មួយក្នុងវិស័យធនាគារស្រមោល (Shadow Banking) ដែលមានទំហំ៣ទ្រីលានដុល្លារ របស់ប្រទេសចិន និងដែលមានស្មើទំហំសេដ្ឋកិច្ចរបស់ប្រទេសបារាំង ទាំងមូលនឹងបង្កការព្រួយបារម្ភជាថ្មីអំពីការរីករាលនៃវិបត្តិ ទោះបីជាអ្នកវិភាគមួយចំនួនរំពឹងថា ក្រុមនិយ័តករនឹងអន្តរាគមន៍ដើម្បីទប់ស្កាត់ផលវិបាកកាន់តែធំយ៉ាងណាក្ដី។

អ្វីជាប្រព័ន្ធធនាគារស្រមោល?
ប្រព័ន្ធធនាគារស្រមោល ឬ Shadow Banking System គឺជាពាក្យមួយដែលត្រូវបានប្រើប្រាស់ដើម្បីសំដៅដល់សកម្មភាពដូចធនាគារ ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចីដែលធ្វើឡើងនៅខាងក្រៅវិស័យធនាគារទូទៅ៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here