លំហូរអតិថិជនលើសពី 30,000 នាក់! ផ្សាររាត្រីផ្លូវជាតិលេខ5ក្នុងទីក្រុងភ្នំពេញបើកសម្ពោធជាផ្លូវការហើយ!

0

ថ្ងៃទី24 ខែវិច្ឆិកា ផ្សាររាត្រីផ្លូវជាតិលេខ5បានបើកសម្ពោធជាផ្លូវការហើយ! នៅ​ថ្ងៃ​បើក​សម្ពោធ​នេះ បរិយាកាស​ដ៏​អ៊ូអរ​បាន​ទាក់ទាញ​មនុស្ស​រាប់​ម៉ឺន​នាក់​ឲ្យ​ចូលមកទស្សនានិង​ថត​រូបលេងកម្សាន្ត។ ទីនេះមានអាជីវករ​ជាង330​នាក់ និងលំហូរ​អតិថិជន​លើស​ពី​ 30,000 នាក់ ​ក្នុង​ថ្ងៃ​នោះ!ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនិងមន្ត្រីរាជការជាច្រើនរូបទៀត លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group និងលោកនាយករងប្រតិបត្តិ Sheng Jiaqian បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធនេះ។

លោកនាយកប្រតិបត្តិ Edward Lee បានមានប្រសាសន៍ថា ការអភិវឌ្ឍរបស់ Prince Real Estate Group អាចសម្រេចទៅបានគឺអាស្រ័យលើការគាំទ្ររយៈពេលវែងរបស់ស្ថាប័នរដ្ឋគ្រប់កម្រិត ក៏ដូចជាការទទួលស្គាល់របស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានផងដែរ។បន្ទាប់ពីនេះ Prince Real Estate Group នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិត “សហគ្រាសជំរុញឧស្សាហកម្ម ឧស្សាហកម្មលើកកម្ពស់ឱកាសការងារ” បំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម និងអនុវត្តសកម្មភាពផ្សព្វផ្សាយចម្រុះបែប ដើម្បីបង្ហាញអំពីលក្ខណៈពិសេសនៃតំបន់ ប្រមូលផ្តុំប្រជាប្រិយភាពក្នុងទីក្រុង និងធ្វើឲ្យប្រជាប្រិយភាព និងអាជីវកម្មក្នុងតំបន់មានភាពរស់រវើក ដើម្បីសម្រេចបាននូវការគ្របដណ្តប់ពេញលេញលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការរស់នៅ ហើយបន្តធ្វើឲ្យបរិយាកាសវិនិយោគ និងការអភិវឌ្ឍកាន់តែប្រសើរឡើង ព្រមទាំងខិតខំកែលម្អគុណភាពគម្រោង ដើម្បីចាក់ឬស និងសម្រេចបានផ្លែផ្កា ហើយព្យាយាមកសាងសំណង់អគារដែលសក្កសមសម្រាប់ការស្នាក់នៅនិងការធ្វើអាជីវកម្ម ដើម្បីទទួលបានការរស់នៅបែបទីក្រុងទំនើបដោយផ្សារភ្ជាប់ការរស់នៅនិងសមិទ្ធផលការងារ។ឯកឧត្តមឃួង ស្រេង បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការសម្ភោធជាផ្លូវការនៃផ្សាររាត្រីផ្លូវជាតិលេខ5ក្នុងសុន្ទរកថារបស់ឯកឧត្តមផ្ទាល់!ឯកឧត្តមបានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ផ្សាររាត្រី ដោយបានទំនាក់ទំនងជាបន្តបន្ទាប់ជាមួយសហគ្រាស ដើម្បីស្វែងរកនិងបង្កើតទម្រង់ប្រើប្រាស់ថ្មី គំរូថ្មី និងទីតាំងសម្គាល់ថ្មី។ ការបើកសម្ពោធផ្សាររាត្រីផ្លូវជាតិលេខ5 ពិតជានឹងជំរុញការកសាងសេដ្ឋកិច្ចទីក្រុងភ្នំពេញ ជំរុញការអភិវឌ្ឍទីក្រុងភ្នំពេញ និងបន្ថែមសន្ទុះថ្មីដល់ទីក្រុងភ្នំពេញ​។

ទន្ទឹមនឹងនេះ ឯកឧត្តមឃួងស្រេងក៏សង្ឃឹមផងដែរថា គណៈគ្រប់គ្រងផ្សារត្រូវផ្តល់សេវាកម្មដោយយកចិត្តទុកដាក់ រក្សាសណ្តាប់ធ្នាប់ផ្សារបានល្អ ផ្តល់បរិយាកាសធុរកិច្ចប្រកបដោយគុណភាពខ្ពស់ ហើយអាជីវករអាចមានភាពស្មោះត្រង់ និងជឿទុកចិត្តបាន ដោយដំណើរការអាជីវកម្មស្របតាមច្បាប់ ធានាគុណភាពទំនិញ ផ្តល់សេវាកម្មលំដាប់កំពូលដល់អ្នកប្រើប្រាស់ និងខិតខំធ្វើឱ្យផ្សាររាត្រីផ្លូវជាតិលេខ 5 ក្លាយជា “កន្លែងល្បីតាមអ៊ីនធឺណិត” សម្រាប់ “សេដ្ឋកិច្ចពេលរាត្រី” របស់រាជធានីភ្នំពេញ និងក្លាយជាមជ្ឈមណ្ឌលថ្មីដែលមានភាពរស់រវើកសម្រាប់ជីវិតកាន់តែប្រសើរនៅក្នុងទីក្រុងភ្នំពេញ។

បន្ទាប់ពីបញ្ចប់សុន្ទរកថា ឯកឧត្តមឃួង ស្រេង លោកនាយកប្រតិបត្តិ Edward Lee និងលោកនាយករងប្រតិបត្តិ Sheng Jiaqian បានរួមគ្នាចុចប៊ូតុងបើកបំភ្លឺភ្លើងអំពូល ដើម្បីប្រកាសបើកសម្ពោធផ្សាររាត្រីផ្លូវជាតិលេខ 5 ជាផ្លូវការ។ក្រោយចប់កម្មវិធីបើក មន្ត្រីស្ថាប័នរដ្ឋ រួមនិងថ្នាក់ដឹកនាំក្រុមហ៊ុន អមដំណើរដោយបុគ្គលិកនៃគម្រោង បានចុះត្រួតពិនិត្យផ្សាររាត្រីផ្លូវជាតិលេខ5 និងបានធ្វើការសំណេះសំណាលជាមួយអាជីវករ និងអ្នកទទួលបន្ទុកពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមអំពីប្រតិបត្តិការ ការគ្រប់គ្រងប្រចាំថ្ងៃ និងបរិយាកាសក្នុងផ្សាររាត្រីផ្លូវជាតិលេខ5។

ក្រឡេកទៅមើលជុំវិញ មានស្តង់លក់ទំនិញហូរហែរដែលលោកអ្នកអាចដើរបណ្តើរ ទិញទំនិញបណ្តើរ និងញ៉ាំអាហារបណ្តើរបានគ្រប់ទីកន្លែង។ ម្ចាស់ស្តង់មានភាពរួសរាយរាក់ទាក់ ស្តង់មានអំពូលបំភ្លឺចម្រុះពណ៌ អាហារមានរសជាតិឈ្ងុយឆ្ងាញ់ ទំនិញមានច្រើនប្រភេទ ហើយមនុស្សមានច្រើនកុះករ ដែលបង្ហាញពីប្រជាប្រិយភាពរបស់ផ្សាររាត្រីផ្លូវជាតិលេខ5។ការសម្តែងជាបន្តបន្ទាប់របស់តារាល្បីៗ និងក្រុមតន្រ្តី និងកម្មវិធីសម្ពោធជាបន្តបន្ទាប់បានជំរុញឲ្យបរិយាកាសក្នុងកម្មវិធីឡើងដល់ចំណុចកំពូល។​ អ្នកនៅក្នុងផ្សារនេះបានស្រែកហូរកញ្ជ្រៀវ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ ហើយក៏បានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

ការបើកសម្ពោធជាផ្លូវការនៃផ្សាររាត្រីផ្លូវជាតិលេខ 5 នេះ ក៏បានធ្វើឲ្យជីវិតពេលរាត្រីក្នុងតំបន់ជុំវិញកាន់តែមានភាពអ៊ូអរ ហើយក៏ធ្វើឲ្យប្រជាប្រិយភាពនៃអាជីវកម្មក្នុងតំបន់ និងការលេងកម្សាន្តពេលរាត្រីកាត់តែសម្បូរបែបផងដែរ។ផ្សាររាត្រីផ្លូវជាតិលេខ 5 ក៏នឹងបង្ហាញពីការទាក់ទាញពិសេសនៃផ្សាររាត្រីដ៏ទាន់សម័យរបស់ទីក្រុងភ្នំពេញទៅកាន់ប្រជាជនក្នុង និងក្រៅប្រទេស ជំរុញពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍របស់រាជធានីភ្នំពេញឲ្យកាន់តែមានភាពប្រសើរឡើង លើកកម្ពស់ការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណង​ចូលរួមជួយជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៃវិស័យ​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍​នៅ​ភ្នំពេញ។ទទួលបទពិសោធន៍នៃការញ៉ាំអាហារឆ្ងាញ់ៗ ភ្លក់រសជាតិភេសជ្ជៈគ្រប់ប្រភេទ ស្រូបខ្យល់បរិសុទ្ធនាពេល​រាត្រី ទស្សនាការបាញ់កាំជ្រួច​ដ៏អស្ចារ្យ និងសើចសប្បាយជាមួយគ្នា ទើបជា​ជីវិតពេលរាត្រីដ៏ល្អប្រសើរ! រួសរាន់ឡើង ហៅញាតិមិត្ត បងប្អូន មកលេងនៅផ្សាររាត្រីផ្លូវជាតិលេខ5ទាំងអស់គ្នា!

ផ្សាររាត្រីផ្លូវជាតិលេខ5៖
ផ្សាររាត្រីផ្លូវជាតិលេខ 5 គឺជាផ្សាររាត្រីដែលប្លែក និងទាន់សម័យបំផុត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Prince Real Estate Group ដើម្បីបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម និងលើកកម្ពស់ជីវិតពេលរាត្រីរបស់ប្រជាជនក្នុងទីក្រុង​។ ទីនេះមានស្តង់ចំនួន 333 ដែលមានគ្រប់យ៉ាងដែលលោកអ្នកត្រូវការ ដូចជាអាហារ ភេសជ្ជៈ ការកម្សាន្ត និងហាងទំនិញ ដែលចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។ គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុប​ 18,067 ម៉ែត្រការ៉េ ដែលប្រមូលផ្តុំនូវម្ហូបអាហារ និងរបស់របរល្អៗមកពីជុំវិញពិភពលោក។ លើសពីនេះ យើងក៏មានកន្លែងសកម្មភាពឆាកដែលត្រូវបានសាងសង់ឡើងដោយទូកុងតឺន័រ សួនកុមារ កន្លែងបោះតង់ កន្លែងកម្សាន្ត និងកន្លែងលេងខ្សាច់ ដែលធ្វើឲ្យប្រជាជននៅភ្នំពេញមានជីវិតរស់នៅកាន់តែសម្បូរបែប និងផ្តល់នូវការកម្សាន្តពេលរាត្រី និងបទពិសោធន៍ទិញទំនិញគ្រប់ប្រភេទ ដែលជំរុញតម្រូវការអតិថិជននៅក្នុងតំបន់ជុំវិញក្នុងផ្នែកផ្តល់អាហារ ការទិញទំនិញ ការកំសាន្ត ការលំហែ និងសេវាកម្មផ្សេងៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here