ក្រុមហ៊ុនយក្សជប៉ុន Seven & i ទិញយកខ្សែសង្វាក់ហាងម៉ាត 7-Eleven ក្នុងតម្លៃរាប់ពាន់លានដុល្លារអាមេរិក

0

តែម សុខុម

ស៊ីដនី: ក្រុមហ៊ុនលក់រាយរកស៊ីចម្រុះខ្នាតយក្សរបស់ជប៉ុន Seven & i Holdings បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ថា ខ្លួនបានព្រមព្រៀងទិញយកខ្សែសង្វាក់ហាងម៉ាត 7-Eleven ប្រចាំប្រទេសអូស្ត្រាលី ក្នុងតម្លៃ១,១៤ពាន់លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងទិញលក់តម្លៃរាប់ពាន់លានដុល្លារអាមេរិក នេះធ្វើឱ្យក្រុមហ៊ុន Seven & i Holdings មានឱកាសកាន់កាប់ម៉ាកយីហោ 7-Eleven ដ៏ល្បីល្បាញកាន់តែច្រើន។Japan's Seven & i expands 7-Eleven empire with purchase of Australian franchiseក្រុមហ៊ុនខ្សែសង្វាក់ហាងម៉ាតប្រចាំប្រទេសអូស្ត្រាលី ដែលកាន់កាប់ដោយគ្រួសារ Withers and Barlow ខាងលើនេះបានចាប់ផ្ដើមដំណើរការនីតិវិធីដើម្បីលក់អាជីវកម្មដែលមានហាងម៉ាតសរុបចំនួន៧៥១កន្លែងកាលពីដើមឆ្នាំនេះ។

ក្រុមហ៊ុនលក់រាយជប៉ុន Seven & i បានចេញសេចក្ដីថ្លែងការណ៍ថា ប្រាកដណាស់ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យខ្លួនក្លាយជាអ្នកឈានមុខគេក្នុងទីផ្សារហាងម៉ាតប្រចាំប្រទេសអូស្ត្រាលី ដែលមានសក្ដានុពលកំណើនខ្ពស់។

ក្រុមហ៊ុននេះបន្ថែមទៀតថា ខ្លួនបានមើលឃើញឱកាសសម្រេចបានកំណើនបន្ថែមទៀតតាមរយៈការបើកហាងថ្មីៗយ៉ាងសកម្មនៅក្នុងរដ្ឋភាគច្រើននៃប្រទេសអូស្ត្រាលី៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here