ព្រលានយន្តហោះតេជោក្រុងតាខ្មៅចំណាយប្រាក់អស់៨០០លានដុល្លារហើយ និងកំពុងសាងសង់បានប៉ុន្មានភាគរយ?

0

ដោយៈ គង់ សូរិយា

 ភ្នំពេញៈ រហូតមកទល់ពេលនេះ ការសាងសង់ព្រលានយន្តហោះសម្តេចតេជោក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបានប្រមាណ​៥៥ភាគរយហើយ និងបានចំណាយទឹកប្រាក់យ៉ាងច្រើនផងដែរ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតា​មបណ្តាញតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេ​លនេះ ព្រលានយន្តហោះលំដាប់អន្តរជាតិ តម្លៃ១៥០០លានដុល្លារ បានសម្រេចសាងសង់បាន៥៥ភាគរយ និងចំណាយប្រាក់៨០០លាន​ដុល្លារអាមរិករួចហើយ។New Phnom Penh Airportលោកបន្តថា “ការសម្រេចនេះ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពររបស់គំរោងដ៏ធំនេះ។ វាជាព្រលានយន្តហោះ លំដាប់អន្តរជាតិ ដែលអនុញ្ញាត្តឲ្យយន្តហោះធំៗអាចចុះចតបាន”។

ព្រលានយន្តហោះនេះ មានទំហំ២៧០០ហិកតា ដែលគ្រោងបោះទុនវិនិយោគ សរុប១៥០០លានដុល្លារអាមេរិក។ ព្រលាននេះបាននិងកំពុងវិនិយោគ ដោយក្រុមហ៊ុនACIC ដែលជាបុត្រសម្ព័ន្ឋរបស់ធនាគារកាណាឌីយ៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here