ក្រុមហ៊ុន Wonder Capital គ្រោងបញ្ចេញទុនវិនិយោគពីមូលនិធិបង្កើតថ្មី ដល់គម្រោងសាងសង់អគារខ្ពស់ជាងគេបំផុត Mesong Tower នៅកម្ពុជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងសាងសង់អគារប្រើប្រាស់ចម្រុះ Mesong Tower នៅរាជធានីភ្នំពេញ នឹងក្លាយជាគោលដៅដំបូងគេបង្អស់ ដែលទទួលបានទុនវិនិយោគពីមូលនិធិវិនិយោគរួម CMAG Funds ដែលទើបនឹងត្រូវបានបង្កើតថ្មី។

Mesong Tower គឺជាគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុតនៅកម្ពុជា ដែលមានកម្ពស់២៥២ម៉ែត្រ ដោយស្មើនឹង៧១ជាន់។

គម្រោងអគារ Mesong Tower ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Wonder Development ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Wonder Capital Group។[NOVO Architects Ltd - MESONG Tower - IMG 8]សមាជិកម្នាក់មកពីគ្រួសារមហាសេដ្ឋីនៅប្រទេសថៃកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Wonder Capital Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីបោះទុនវិនិយោគលើទីផ្សារអចលនទ្រព្យប្រណីតនៅតំបន់អាស៊ីអាគ្នេយ៍។

លោក Chatchaval Jiaravanon សមាជិកគ្រួសារមហាសេដ្ឋីថៃ ដែលកាន់កាប់ក្រុមហ៊ុន Charoen Pokphand Group កំពុងដឹកនាំអ្នកវិនិយោគមួយក្រុម នៅក្នុងមូលនិធិវិនិយោគរួមថ្មី CMAG Funds ដែលគ្រប់គ្រងដោយក្រុមហ៊ុន Wonder Capital Group ។លោកស្រី Gigi Chan ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Wonder Capital បានលើកឡើងថា ក្រុមហ៊ុនរបស់លោកស្រី រួមជាមួយទីភ្នាក់ងារអចលនៈទ្រព្យថៃ (IFCG) កំពុងកំណត់គោលដៅវិនិយោគលើទីផ្សារអចលនទ្រព្យប្រណីត ក្នុងតំបន់អាសុី ដោយមានផែនការរៃអង្គាសប្រាក់ឱ្យបានរហូតដល់១០០លានដុល្លារសម្រាប់មូលនិធិ CMAG Funds។[NOVO Architects Ltd - MESONG Tower - IMG 11]លោកស្រី Chan បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងពិតជាជឿជាក់ថា ទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍គឺជាឱកាស ដែលអាចនឹងជោគជ័យបំផុតមួយសម្រាប់អ្នកវិនិយោគសកល”។

វិស័យអចលនទ្រព្យសកលបានរងផលប៉ះពាល់យ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលមួយផ្នែកគឺដោយសារតែការដំឡើងអត្រាការប្រាក់ ដែលធ្វើឲ្យអគារការិយាល័យជាច្រើនទុកនៅទំនេរចោល។ ប៉ុន្តែ លោក Chatchaval មើលឃើញថា មូលនិធិថ្មីនេះជាឱកាសរយៈពេលវែងនៅក្នុងទីផ្សារដែលលោកធ្លាប់ស្គាល់៕Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here