ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផែនការមេអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ចក្ខុវិស័យឆ្នាំ២០១៥ ២០៣៥ បានកំណត់លក្ខណៈវិនិច្ឆ័យសំខាន់ៗអ្វីខ្លះ? សម្រាប់ការអភិវឌ្ឍទីក្រុងនេះប្រកបដោយចីរភាព?។
គេហទំព័រPropertyarea.asia សូមលើកយកឯកសារនិយាយពីផែនការមេ និងចក្ខុវិស័យ ព្រមទាំងការកំណត់លក្ខណៈវិនិច្ឆ័យលើផែនការអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ។ផែនការមេ និងការកំណត់លក្ខណៈវិនិច្ឆ័យ មានចំនួន១៤ចំណុចសំខាន់ៗដូចជា ទី ១– ទម្រង់សេដ្ឋកិច្ចភ្នំពេញ ទី២- ការដឹកជញ្ជូន ទី៣- ទីផ្សាអចលនវត្ថុ ទី៤- ទីផ្សារចលនទ្រព្យ ទី៥- សង្កាត់មិនរៀបរយ ទី៦- ការកកើតនិងការរីកចម្រើន របស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣
ទី៧- លក្ខណៈសម្បត្តិរូបសាស្ត្រនិងតួនាទីនៃលំហក្រុង ទី៨- សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេញ ទី៩- ទេសភាពនិងសមាសភាគទីក្រុង ទី១០- កសិកម្មនិងនគរូបនីយកម្ម។
ទី១១- ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ទី១២.មធ្យោបាយនិងសកម្មភាពសាធារណៈ ទី១៣- និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី១៤- .ទស្សនវិស័យសេដ្ឋកិច្ចសង្គម និងលំហ។
យោងតាមឯកសារដែលបានបង្ហាញដោយលោកប៉ា សុជាតិវង្សអតីតអភិបាលរាជធានីភ្នំពេញ បានបង្ហាញនាពេលកន្លងមកបានឲ្យដឹងថា កំណើននគរូបនីយកម្ម និងកំណើនការសាងសង់សំណង់ធំៗថ្មីៗជាច្រើន។
លោកបន្តថា ស្ថេរភាពនយោបាយ ការរីកចម្រើនវិស័យសេដ្ឋកិច្ចនិងសង្គមដែលជា មនុញ្ញផលកើតចេញពី នយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គួបផ្សំជាមួយនឹងសមត្ថភាពជំនាញបច្ចេកទេស និងធនធានមនុស្សរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងដើម្បីឆ្លើយតប បាននឹងបញ្ហាប្រឈមនានារបស់ទីក្រុងនាពេល បច្ចុប្បន្ន និងដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់និងកំណើន អភិវឌ្ឍក្រុងប្រកបដោយ ចីរភាពក្នុងពេលអនាគត សាលារាជធានីភ្នំពេញបានតាក់តែងរៀបចំគម្រោង ប្លង់គោលប្រើប្រាស់ដីនេះឡើង ដើម្បីតម្រង់ទិសជាយុទ្ធសាស្ត្រការអភិវឌ្ឍ ធ្វើជាមូលដ្ឋានបច្ចេកទេស និងជាឧបករណ៍ច្បាប់ និងជាគ្រឿងលើកទឹកចិត្តសម្រាប់ គៀងគរឲ្យស្ថាប័នហិរញ្ញវត្ថុនានា ចូលរួមឲ្យបានកាន់តែសកម្ម ក្នុងការជម្រុញការអភិវឌ្ឍរាជធានីភ្នំពេញឲ្យប្រកបដោយប្រសិទ្ធផលខ្ពស់៕