ដោយៈ ជេស៊ីកា
ភ្នំពេញៈ ទីបំផុតការចាក់បញ្ចូលទឹកប្រាក់រហូតដល់៧៤,២៨៤លានដុល្លារបានផ្លាស់ប្តូរមុខមាត់រាជធានី ខេត្តជាច្រើននៅកម្ពុជា ក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានថ្លែងនៅក្នុងវេទិការដ្ឋ និងឯកជនស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីព្រឹកថ្ងៃទី២១ ធ្នូ ដែលមានការចូលរួមពីអនុរដ្ឋមន្រ្តីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុនថា វិស័យអចលនទ្រព្យ និងសំណង់ បានក្លាយជាសសរស្តម្ភស្នូល ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ ក្នុងរយៈពេលជាង២២ឆ្នាំ (ឆ្នាំ២០០០ ដល់ខែកក្កដា ឆ្នាំ២០២៣) មានជាង ៧៤,២៨៤លានដុល្លារ។
លោករដ្ឋមន្រ្តីបានទទួលស្គាល់ថា វិស័យសំណង់នៅកម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិសកល ដោយរយៈពេល១០ខែឆ្នាំ២០២៣ ការវិនិយោគវិស័យសាងសង់ មានប្រមាណ១៤៩លានដុល្លារ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២ មានប្រមាណ២៣១ លានដុល្លារថយចុះ ៣៥,១៦%៕