រដ្ឋមន្រ្តីទេសចរណ៍អញ្ជើញស្វាគមន៍នាវាខ្នាតយក្សWesterdam

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកសុខ សូកេនបានអញ្ជើញស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។

នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក​ ដែលជាទង្វើមនុស្សធម៌​ ជួយសង្គ្រោះជីវិត​ លើកកម្ពស់សិទ្ធិរស់រានមានជីវិត​ និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។

“កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងសង្រោះអ្នកទេសចរចំនួន១,៤៥៥នាក់ និងក្រុមនាវឹក៨០២នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលបដិសណ្ឋារកិច្ច ដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។

ការត្រឡប់មកវិញនេះ គឺជាការរំលឹកដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច​ គឺបានសរបញ្ជាក់ច្បាស់​ ពីចក្ខុវិស័យដ៏វែងឆ្ងាយ​ និងប្រកបដោយភាពប្រាកដនិយម របស់សម្តេចតេជោ​ ហ៊ុន​ សែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here