កម្ពុជាបានទាក់ទាញសហគ្រាស ក្រុមហ៊ុនចិនជាង២៦០០មក វិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ចនៅកម្ពុជាបានបង្ហាញថា អង្គភាព​​សេដ្ឋកិច្ច ដែលមានម្ចាស់​ជាជនជាតិចិន​មាន២.៦០៨ សហគ្រាស ស្មើនឹង០,៣ភាគរយ នៃសហគ្រាសឬអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេស។

តាមពីក្រោយចិន គឺជាជនជាតិ​វៀតណាម​មាន ១.៥៨១ សហគ្រាសស្មើនឹង០,២ភាគរយ ម្ចាស់​ជាជនជាតិ​អាស៊ីផ្សេងៗទៀតមាន ១.១៩៨ សហគ្រាសស្មើនឹង០២ភាគរយ និងជនជាតិកូរ៉េខាងត្បូងមាន៤៣៩ សហគ្រាសស្មើនឹង០,១ភាគរយ។

លទ្ឋផលជំរឿនបានបង្ហាញទៀតថា ​អង្គភាព​សេដ្ឋកិច្ច​ដែលម្ចាស់​បរទេស​ មាន​ភាគហ៊ុន​ជាមួយកម្ពុជា ​គឺមានតិចជាង១ភាគរយ នៅក្នុងឆ្នាំ​២០២២​។បើ​ប្រៀបធៀប​លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ទៅនឹង​លទ្ធផល​នៃជំរឿន​សេដ្ឋកិច្ច​នៅឆ្នាំ ២០១១ ចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ២០២២ បាន​កើនឡើង​ប្រមាណ​៤៩% ​ជាមួយ​នឹងអត្រា​កំណើន​ប្រចាំឆ្នាំមាន​ ៣,៧%។

​របាយការណ៍​ជំរឿន​បាន​បញ្ជាក់​ដែរ​ថា ចំនួន​អង្គភាព​សេដ្ឋកិច្ចភាគច្រើន​ មាន​ម្ចាស់​ជា​ជនជាតិ​កម្ពុជា មាន​ប្រមាណ ៩៩,១% ស្មើ​ប្រមាណ៧៤៧.០១០ សហគ្រាសការធ្វើ​ជំរឿន​សេដ្ឋកិច្ច ឆ្នាំ២០២២ គ្របដណ្ដប់​លើអង្គភាព​សេដ្ឋកិច្ច​ មាន​ទីតាំង​ជាក់លាក់​អចិន្ត្រៃយ៍​ទាំងអស់ ដែល​ស្ថិតក្នុងដែនដី​នៃព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលចុងក្រោយ ​នៃការ​ធ្វើជំរឿន​សេដ្ឋកិច្ច​ឆ្នាំ២០២២ ត្រូវបាន​ផ្សព្វផ្សាយបន្ទាប់ពី ​ការប្រព្រឹត្តកម្ម​ទិន្នន័យនិង​វិភាគ​ទិន្នន័យ​អស់រយៈពេលជាង​មួយឆ្នាំ។

អង្គភាពសេដ្ឋកិច្ច គឺសំដៅលើអង្គភាពអាជីវកម្ម ឬសហគ្រាស ដែលកាន់កាប់អគារ បរិវេណ ឬ​កន្លែង​ជាក់លាក់​ណាមួយ​សម្រាប់អនុវត្តសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here