ក្រុមហ៊ុនបដិសណ្ឋារកិច្ចខ្នាតយក្សCentara Hotels & Resorts គ្រោងផ្តោតលើការអភិវឌ្ឍន៍នៅកម្ពុជា ឡាវ និងវៀតណាម

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់យក្ស Central Plaza Hotel ដែល​ជា​ម្ចាស់ក្រុមហ៊ុន Centara Hotels & Resorts (CHR)  បាន​ប្រតិបត្តិការ​សណ្ឋាគារ​ចំនួន៥១ នៅ​​ប្រទេស​ចំនួន៨ ក្នុងនោះសណ្ឋាគារចំនួន៤១ស្ថិត នៅ​ក្នុង​ប្រទេស​ថៃ។

ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់យក្ស របស់ប្រទេសថៃមួយនេះ មានបំណងផ្តោតទៅលើការអភិវឌ្ឍ សណ្ឋាគារនៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសកម្ពុជា ឡាវ និងវៀតណាម ក៏ដូចជាតំបន់មជ្ឈិមបូព៌ា។

កាលពីឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុននេះបានបើកដំណើរការសណ្ឋាគារ Centara Grand នៅទីក្រុង Osaka ប្រទេសជប៉ុន ក៏ដូចជាសណ្ឋាគារ Centara នៅខេត្ត Ubon Ratchathani ប្រទេសថៃផងដែរ។ប្រសិនបើគិតរួមបញ្ចូលទាំងសណ្ឋាគារ Centara Ayutthaya ក្រុមហ៊ុនខ្នាតយក្សមួយនេះ បានបើកដំណើរការសណ្ឋាគារថ្មី ចំនួនបីកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងនឹងបើកសណ្ឋាគារចំនួន៣ បន្ថែ មទៀត នៅឆ្នាំ២០២៤នេះ ក្រោមម៉ាកយីហោ Centra by Centara ដែលបានប្តូរឈ្មោះជាខេត្ត Centara Life នៅ Surat Thani និងកោះ Samui ខណៈដែលសណ្ឋាគារមួយផ្សេងទៀតនៅខេត្ត Rayong មិនទាន់មានការសម្រេចចិត្តលើម៉ាកយីហោនោះទេ។លើសពីនេះ ក្រុមហ៊ុនCentral Plaza Hotel មានគម្រោងសាងសង់សណ្ឋាគារនៅប្រទេសម៉ាល់ឌីវ ដែលគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ។

លោក Thirayuth Chirathivat នាយកប្រតិបត្តិក្រុមហ៊ុន Centara Hotels and Resorts បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនក៏កំពុងពិចារណា លើគម្រោងបណ្តាក់ទុនរួមគ្នា នៅក្នុងប្រទេសចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here