ប្រទេសចិនកំពុងសាងសង់ស្ពានឆ្លងកាត់សមុទ្រដ៏វែងមួយទៀត ដែលនឹងតភ្ជាប់តំបន់សំខាន់ចំនួន២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេស​ចិន​បាន​បោះជំហាន​ដ៏ធំ​មួយ ក្នុង​ការ​សាងសង់​ស្ពាន Shuangyumen ដែល​មាន​គម្លាត​រវាង​បង្គោលស្ពានដ៏វែង​ជាងគេបំផុត​ ក្នុងប្រទេសចិន ដែលតភ្ជាប់​កោះ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ Zhejiang។

បច្ចុប្បន្ន ស្ពាន Shuangyumen ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​បង្គោល​នៅ​លើ​សមុទ្រ​។ ស្ពាន​នេះ​ តភ្ជាប់​ពី​កោះ Liuheng និងកោះ Fodu របស់​ទីក្រុង​Zhoushan  ក្នុងខេត្ត Zhejiang ភាគខាង​កើត​នៃប្រទេស​ចិន​។

សំណង់​នេះ​មាន​គម្លាត​រវាងបង្គោលស្ពាន (Main span)រហូត​ដល់ទៅ១៨,១៨គីឡូម៉ែត្រ ហើយ​​គ្រោង​នឹង​ស្ថាបនា​ឱ្យបានរួច​រាល់​នៅ​ត្រឹមឆ្នាំ២០២៧ ខណៈ​ដែល​គ្រឹះ​ត្រូវ​បាន​សាងសង់រួច​រាល់ ​កាល​ពី​ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣។ក្រោយ​ពី​ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ជា​ស្ថាពរ និង​​បើកដាក់​ឱ្យ​ប្រើ​ប្រាស់ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការ​តភ្ជាប់ ​ទៅ​ខាង​ក្រៅ​របស់​បណ្ដា​កោះនៅ​ក្នុងទីក្រុងZhoushan។

ជាមួយគ្នានេះ បន្ទាប់ពីស្ពាន Shuangyumen ត្រូវបានបើកឱ្យធ្វើចរាចរណ៍ នោះវានឹងធ្វើឱ្យស្ថានភាពចរាចរណ៍ នៅលើកោះភាគខាងត្បូងនៃទីក្រុង Zhoushan មានភាពប្រសើរឡើង។

ស្ពាន​ឆ្លងកាត់សមុទ្រ លំដាប់​ថ្នាក់ពិភពលោក​មួយនេះ គឺជា​ផ្នែក​មួយនៃ​គម្រោង​ផ្លូវ​ហាយវេ និង​ស្ពាន Ningbo-Zhoushan Port Liuheng។

ក្រុមអ្នកជំនាញឧស្សាហកម្មបានលើកឡើងថា ការវិនិយោគ និងការសាងសង់គម្រោងដឹកជញ្ជូនធំៗ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពង្រីកតម្រូវការក្នុងស្រុក និងស្ថិរភាពកំណើន ហើយវាមានតួនាទីក្នុងការស្ថាបនា និងអភិវឌ្ឍសេដ្ឋកិច្ច៕ប្រភព៖CGTN៕

LEAVE A REPLY

Please enter your comment!
Please enter your name here