ថៃអនុញ្ញាតឱ្យ អ្នកកាន់លិខិតឆ្លងដែនកម្ពុជាអាចចូលស្នាក់នៅប្រទេសរបស់ខ្លួន ដោយគ្មានទិដ្ឋាការចំនួន១៤ថ្ងៃ

0

អន្តរជាតិ: សារពត៌មាន The Nation បានចុះផ្សាយថា ភ្ញៀវទេសចរបរទេសមកពីបណ្តាប្រទេស និងដែនដីជាង៦០ អាចចូលទៅកាន់ប្រទេសថៃដោយពុំចាំបាច់មានទិដ្ឋាការ និងស្នាក់នៅក្នុងប្រទេសនេះបានរហូតដល់៣០ថ្ងៃ។

យោងតាមនាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសថៃ បានឱ្យដឹងថា ប្រទេស និងដែនដីជាង៦០នោះ រួមមាន ប្រទេសអង់ដូរ៉ា អូស្ត្រាលី អូទ្រីស បែលហ្សិក បារ៉ែន ប្រេស៊ីល ប្រ៊ុយណេ កាណាដា ចិន សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អុីស្លង់ ឥណ្ឌា ឥណ្ឌូនេស៊ី អៀរឡង់ អុីស្រាអែល អុីតាលី ជប៉ុន កាហ្សាក់ស្ថាន និងប្រទេសជាច្រើនទៀត…..។ល។

ចំពោះ តាមរយៈកិច្ចព្រមព្រៀងទ្វេរភាគី អ្នកកាន់លិខិតឆ្លងដែនកម្ពុជា និងមីយ៉ាន់ម៉ា អាចចូលស្នាក់នៅប្រទេសថៃ ដោយគ្មានទិដ្ឋាការរយៈពេល១៤ថ្ងៃ។ ចំណាត់ការនេះអនុវត្តចំពោះពលរដ្ឋ ដែលចូលទៅកាន់ប្រទេសថៃតាមរយៈអាកាសយានដ្ឋានអន្តរជាតិតែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ ជនបរទេស ដែលកាន់លិខិតឆ្លងដែនហុងកុង ឡាវ ម៉ាកាវ ម៉ុងហ្គោលី រុស្សី និងវៀតណាម អាចស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៣០ថ្ងៃ ខណៈជនជាតិអាហ្សង់ទីន ប្រេស៊ីល ឈីលី កូរ៉េខាងត្បូង និងប៉េរូ អាចស្នាក់នៅក្នុងប្រទេសថៃ ដោយគ្មានទិដ្ឋាការរហូតដល់៩០ថ្ងៃ។

យោងតាមក្រុមមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា គោលនយោបាយលើកលែងទិដ្ឋាការបានជំរុញឱ្យមានការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរបរទេសចូលទៅកាន់ប្រទេសថៃ។

ជាក់ស្តែង រាជធានីបាងកកបានក្លាយជាទីក្រុង ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោកកាលពីឆ្នាំមុន ដោយមានភ្ញៀវអន្តរជាតិចំនួន២២,៧៨លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាជីវកម្មទូទាត់ប្រាក់ Mastercard ។

លើសពីនេះទៀត យោងតាមនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នា ដោយអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំង២ អាចចូលទៅកាន់ទឹកដីរបស់ពួកគេទៅវិញទៅមក ដោយពុំបាច់មានទិដ្ឋាការជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ ខែមីនាខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here