តើអ្នកវិនិយោគគួរជ្រើសរើសទិញអចលនទ្រព្យបែបណានៅសហរដ្ឋអាមេរិកដែលអាចផ្តល់ផលចំណេញខ្ពស់?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រសិនបើអ្នកកំពុងស្វែងរកទិញ អចលនទ្រព្យសម្រា​ប់វិនិយោគនៅឆ្នាំ២០២៤ នោះវាជាការល្អ ក្នុងការស្វែងរកមើលអចលនទ្រព្យក្នុងទីផ្សារដែលកំពុងរីកចម្រើន ជាជាងទីផ្សារដែល “ក្តៅ” ឬរីកចម្រើនរួចស្រាប់ទៅហើយ។

ជាក់ស្តែង ថ្មីៗនេះ កាសែតអាមេរិក Wall Street Journal និងគេហទំព័រ Realtor.com បានចុះផ្សាយថា ទីផ្សារ​លំនៅដ្ឋានដែល​កំពុង​រីកចម្រើន ផ្តល់នូវគុណភាពខ្ពស់នៃជីវិត ហើយតម្លៃផ្ទះនៅក្នុងទីផ្សារទាំងនេះ នឹងកើនឡើងនាពេលអនាគត។

លើសពីនេះទៀត នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន មានថ្លៃចំណាយទាបលើការរស់នៅ ឱកាសការងារច្រើន និងផ្តល់ការធ្វើដំណើរដ៏ងាយស្រួលសម្រាប់អ្នករស់នៅ។

ខាងក្រោមនេះគឺជាតម្លៃផ្ទះ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនចំនួន១០ នៅតាមបណ្តារដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិក៖

ទី១ ទីក្រុងCanton រដ្ឋ Ohio សហរដ្ឋអាមេរិក តម្លៃផ្ទះជាមធ្យមគឺ១៩៩.៨០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១០,២%។ទី២ ទីក្រុង Worcester រដ្ឋ  Massachusetts តម្លៃផ្ទះជាមធ្យមគឺ៤៥៦.៦០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៥,៩%។

ទី៣ ទីក្រុងSanta Maria រដ្ឋ  California តម្លៃផ្ទះជាមធ្យមគឺ១.៣៧០.០០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់២២,៩%។

ទី៤ ទីក្រុងColumbus រដ្ឋ Ohio តម្លៃផ្ទះជាមធ្យមគឺ៣២៣.៤០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៣,៦%។

ទី៥ ទីក្រុងLafayette រដ្ឋ Indiana តម្លៃផ្ទះជាមធ្យមគឺ២៦៦.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៩%។

ទី៦ ទីក្រុងOshkosh រដ្ឋWisconsin តម្លៃផ្ទះជាមធ្យមគឺ២៦១.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១៥,២%។

ទី៧ ទីក្រុងDayton រដ្ឋ Ohio តម្លៃផ្ទះជាមធ្យមគឺ២៥៤.៩០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១៣,៧%។

ទី៨ ទីក្រុងJanesville រដ្ឋWisconsin តម្លៃផ្ទះជាមធ្យមគឺ២៥០.០០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់២,១%។

ទី៩ ទីក្រុង Jefferson City រដ្ឋ Missouri តម្លៃផ្ទះជាមធ្យមគឺ២៤៩.៩០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១២%។

ទី១០ ទីក្រុង Manchester រដ្ឋNew Hampshire តម្លៃផ្ទះជាមធ្យមគឺ៤៥៦.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៨%៕ប្រភព៖Yahoo៕

LEAVE A REPLY

Please enter your comment!
Please enter your name here