អគារខ្ពស់កប់ពពក The Henderson ដែលសាងសង់លើដីថ្លៃបំផុតក្នុងទីក្រុងហុងកុង គ្រោងបញ្ចប់ការស្ថាបនាឆាប់ៗនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន Dezeen បានចុះផ្សាយថា អគារខ្ពស់កប់ពពក The Henderson  ជិតសាងសង់បញ្ចប់រួចរាល់ហើយ ខណៈអគារនេះត្រូវបានគេចាត់ទុកជា Landmark ថ្មីរបស់ទីក្រុងហុងកុង។

អគារ The Henderson ស្ថិតនៅចំទីតាំងដ៏សំខាន់មួយ នៅជាប់សួនច្បារ Chater Garden ក្នុងទីក្រុងហុងកុង និងស្ថិតនៅក្បែរអគារធនាគារ Bank of China Tower និងអគារធនាគារ HSBC។

អគារ The Henderson ស្ថិតនៅលើផ្លូវ 2 Murray Road ដែលត្រូវបានគេរាយការណ៍ថា ជាទីតាំងដី ដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ Henderson Land បានទិញដីនេះ ក្រោមទំហំទឹកប្រាក់ជាង៩៧មុឺនដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីឆ្នាំ២០១៧កន្លងទៅ។អគារខ្ពស់កប់ពពកមួយនេះមានកំពស់សរុបចំនួន១៩០ម៉ែត្រ និងមាន៣៦ជាន់ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បី ឈ្មោះ Zaha Hadid Architects ដែលមានមូលដ្ឋាននៅទីក្រុងឡុដិ៍ ប្រទេសអង់គ្លេស។លោក Patrik Schumacher ស្ថាបត្យករដ៏ធំរបស់ក្រុមហ៊ុន Zaha Hadid Architects បានអះអាងថា “ជាមួយនឹងទីតាំងដីដ៏ថ្លៃបំផុតនេះ យើងបានដឹងយ៉ាងច្បាស់ថា យើងត្រូវតែបង្កើតអ្វីដែលអស្ចារ្យ និងប្លែកខុសពីគេ”។

លោកបានបន្ថែមថា “យើងមានមហិច្ឆតានៅក្នុងការបង្កើតស្ថាបត្យកម្មដ៏ពិសេសអស្ចារ្យមួយ ដែលនឹងត្រូវបានគេកត់សម្គាល់ និងទាក់ទាញចំណាប់អារម្មណ៍នៅជុំវិញពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here