ដោយៈ សហការី
ភ្នំពេញៈ ថ្មីៗនេះប្រជាពលរដ្ឋ និងអាជីវករមានសន្ទុះការចាប់អារម្មណ៍ជាខ្លាំង លើផ្សារប្រពៃណីធំមួយ ទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ដែលមានប្រវត្តិបានបើកដំណើរការ ជាង៣០ឆ្នាំមកហើយ ។
បច្ចុប្បន្ន វាស្ថិតនៅក្នុងអភិវឌ្ឍន៍គម្រោងវិនិយោគ របស់ក្រុមហ៊ុន JLECC និងបានសហការជាមួយក្រុមហ៊ុន Han Thong Group ក្រោមការដឹកនាំដោយ លោកឧកញ៉ា លីម លាង។ដោយកិច្ចខិតខំប្រឹងប្រែង ក៏ដូចជា ការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ផ្សារសិនជូរី ផ្លាហ្សាកាលពីថ្ងៃទី២១ មករា បានប្រាព្ធកម្មវិធីសម្ពោធការិយាល័យលក់ និងកម្មវិធីគាំទ្រផ្សារប្រពៃណីខ្មែរ ដោយក្នុងថ្ងៃកម្មវិធីមានកិត្តិយស ចូលរួមដោយលោកឧកញ៉ា លីម លាង បងប្អូនអាជីវករ និងភ្ញៀវកិត្តិយស ដោយកម្មវិធីបានប្រាព្ធយ៉ាងអធិកអធម និងពោពេញទៅដោយសេចក្តីរីករាយ។
កម្មវិធីដ៏មានអត្ថន័យនេះ បានធ្វើឲ្យអាជីវករទាំងអស់មើលឃើញអំពីដំណើរការអភិឌ្បន៍យ៉ាងរលូន និងឆាប់រហ័សរបស់ផ្សារសិនជូរី ផ្លាហ្សា ធ្វើឲ្យបងប្អូនអាជីវករមានភាពកក់ក្តៅ និងទំនុកចិត្តជឿជាក់លើផ្សារសិនជូរី ផ្លាហ្សាកាន់តែខ្លាំង។
លោកឧកញ៉ាលីម លាងបានមានប្រសាសន៍ថា “ខ្ញុំបាទពិតជាមានមោទនភាព ធ្វើតូបផ្សាជូនបងប្អូនអាជីវករទាំងអស់ ផ្សារសិនជូរីផ្លាហ្សាយើង មិនធ្វើឲ្យបងប្អូនអាជីវករខកបំណងជាដាច់ខាត”។ លោកបន្តទៀតថា “ជំហានបន្ទាប់យើងនឹងបន្តដំណើរ ឆ្ពោះទៅកាន់ថ្ងៃប្រគល់តូបជូនបងប្អូនឆាប់ៗនេះ ហើយក្នុងកំទ្បុងខែឧសភា ខាងមុខនេះ យើងនឹងបើកដំណើរការផ្សារ សិនជូរី ផ្លាហ្សាជាផ្លូវការ” ។
លោកឧកញ៉ាបានបន្តទៀតថា ដោយទ្បែកដើម្បីអបអរក្នុងការសម្ពោធការិយាល័យលក់ផ្សារសិនជូរី ផ្លាហ្សា យើងមានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនដល់បងប្អូនទាំងអស់ថា យើងនឹងផ្តល់ជូនប្រូម៉ូសិនពិសេស ដែលបញ្ចុះតម្លៃរហូតដល់២០ភាគរយហើយក្នុងពេលឆាប់ៗនេះ យើងនឹងដំទ្បើងថ្លៃតូបផងដែរ។
លោកឧកញ៉ា លីម លាង បានមានប្រសាសន៍បន្តទៀតថា “ ស្របពេលជាមួយគ្នានេះ ដោយមើលឃើញ ក្នុងពេលបច្ចុប្បន្នមានបងប្អូនជាច្រើន ដែលបានខាតបង់ប្រាក់កាក់ ទៅទិញតូបផ្សារផ្សេងតែចុងក្រោយមិនទទួលបានអ្វីទាំងអស់ អស់ទាំងប្រាក់កាក់ ខាតទាំងពេលវេលារង់ចាំ អស់ទាំងទំនុកចិត្ត។ លោកបញ្ជាក់ថា “ដូច្នេះខ្ញុំដែលជាតំណាងឲ្យផ្សារសិនជូរី ផ្លាហ្សាមើលឃើញបញ្ហទាំងអស់នេះ ក៏បានសំរេចចិត្តបង្កើតកម្មវិធីមួយ ដែលមានឈ្មោះថាកម្មវិធី “គាំទ្រផ្សារប្រពៃណីខ្មែរ” ដែលផ្តល់ជូនជាពិសេស ជាការប៉ះប៉ូវការខាតបង់ របស់បងប្អូនអាជីវកររហូតដល់៥,០០០ដុល្លារ ក្នុងមួយតូប សម្រាប់ការទិញតូបពីផ្សារសិនជូរី ផ្លាហ្សា”។ ផ្សារសិនជូរី ផ្លាហ្សា ជាផ្សារប្រពៃណីក្នុងស្រុក បោះដុំ លក់រាយមានទីតាំងស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ នៅលើដងមហាវិថីសហព័ន្ធ រុស្ស៊ី មានប្រវត្តិបើកដំណើរការជាង៣០ឆ្នាំមកហើយ។ សាងសង់លើផ្ទៃដី១,១៤០០ម៉ែត្រការ៉េ មានកម្ពស់រហូតដល់៩ជាន់ ដែលប្រែក្លាយទៅជាមជ្ឈមណ្ឌល ពហុពាណិជ្ជកម្មដ៏សម្បូរបែប បំពេញដល់តម្រូវការរបស់ប្រជាជនក្នុងស្រុក។ លើសពីនេះទៀតផ្សារសិនជូរី ផ្លាហ្សា នឹងក្លាយជាទិសដៅទេសចរណ៏ ដ៏ទាក់ទាញសម្រាប់ភ្ញៀវវទេសចណ៍ផងដែរ៕