ដោយៈ គង់ សូរិយា
ភ្នំពេញៈ អាគារអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ត្រូវបានបង្ហាញឡើង ជាមួយការឌីសាញឡើងយ៉ាងប្រណីត ស្របតាមរចនាបទបែបសហសម័យ។
តាមគំរោងអាគារដ៏ស្កឹមស្កៃនេះ គ្រោងធ្វើពិធីក្រុងពាលីថ្ងៃ២៤ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ មករាខាងមុខនេះ។អាគារអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នឹងសាងសង់ឡើងនៅបឹងតាមោឃ ឬបឹងកប់ស្រូវ ជាទីតាំងដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយគំរោងបុរីធំៗជាច្រើន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អគារដ៏ស្កឹមស្កៃនេះ ត្រូវបាន ផ្តល់ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិ ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបច្ចុប្បន្នជាសមាជិកឧត្តមទីប្រឹក្សា ព្រះមហាក្សត្រនៃកម្ពុជា៕