ក្រសួងកំពុងពិចារណារៀបចំកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់កំពង់ផែខេត្តកំពត

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​កំពុង​ពិចារណា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រដ្ឋាភិបាល ​និង​វិ​ស័​យ​ឯកជន​ (​P​P​P​) ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក​ ​A​Z​ ​Builder​ ​ដើម្បី​បញ្ចប់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​។​

យោង​តាម​របាយការណ៍​បឋម​​បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ A​Z​ ​Builder​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​ នៃ​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​លេចធ្លោ​របស់​កម្ពុជា​ ​A​Z​ ​Group​ ​បាន​ផ្តល់​ការ​វិនិយោគ​ពី​​៥​ ​ទៅ​​១​០​លាន​ដុល្លារ​ ​ដើម្បី​បើក​ដំណើរការ​កំពង់ផែ​នេះ​។​

ទោះបីជា​ការ​សាងសង់​កំពង់ផែ​នេះ ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​វា​មិនទាន់​ដំណើរការ​នៅឡើយ​ទេ​ ​ដោយសារ​បញ្ហា​បច្ចេក​ទេស​មួយ​ចំនួន​។​

វិនិ​យោគិន​ដ៏​មាន​សក្តានុពល​A​Z​ ​Builder​ ​ស្វែងរក​ការ​បញ្ចប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​កំពង់ផែ​ ​ហើយ​សំខាន់​គឺ​បូម​ដី​តំបន់​ជុំវិញ​ ​ដើម្បី​សម្រួ​ល​ផ្លូវទឹក ​សម្រាប់​កប៉ាល់​ដែល​ចូល​កំពង់ផែ ​ដោយ​បង្កើន​ជម្រៅ​ផ្លូវទឹក​។​

លោក​​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ថ្លែងកាលពីដើម​ខែ​នេះ​ថា​ ​រដ្ឋាភិបាល​ប្តេជ្ញា​ធានា​ឱ្យ​កំពង់ផែ​នេះ​ មាន​សុវត្ថិភាព ​សម្រាប់​ការប្រើប្រាស់​ ​ហើយ​ថា​កំពុង​ផែ​នេះ​ អាច​ផ្ទុក​នាវា​បាន​ច្រើន​ប្រភេទ​។​

លោក​បញ្ជាក់ថា​ “​រាជរដ្ឋាភិបាល​នឹង​ជ្រើសរើស ​ប្រតិបត្តិ​ករ​កំពង់ផែ ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ ​P​P​P​ ​ដោយ​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​កំពង់ផែ​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន ​ដូចជា ​ការ​ជីក​ ​បូម​ទឹក​ ​និង​ស្តារ​ផ្លូវទឹក​ឡើងវិញ​” ​ដោយ​លោក​បាន​លើកឡើង​ថា​ ​សំខាន់​កំពង់ផែ​ថ្មី​ត្រូវ​មានគុណ​ភាព​ស្តង់​ដារ​អន្តរជាតិ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​”។​

លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​បាន​ពន្យល់​ថា ​ដៃគូ​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​នេះ ​ក៏​ត្រូវតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការសិក្សា​លម្អិត​អំពី​បច្ចេកទេស​រុករក​ ​ការដំឡើង​ឧបករណ៍​ជំនួយ​សម្រាប់​នាវាចរណ៍​ ​រួម​ជាមួយនឹង​ការ​វិនិយោគ​យ៉ាង​ច្រើន​ នៅ​ក្នុង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សន្តិសុខ​របស់​កំពង់ផែ​។

កំពង់ផែ​នេះ​នឹង​ដើរតួ​ជា​ច្រកចេញ​ ចូល​សម្រាប់​ភ្ញៀវ​ទេសចរ​តាម​សមុទ្រ​ចូល​ទៅកាន់​ខេត្ត​កំពត​ ​រួម​ទាំង​គោលដៅ​សំខាន់​ៗ​ដូចជា​ភ្នំបូកគោ​ ​និង​កោះ​នៅ​ជិត​ឆ្នេរសមុទ្រ​ដូចជា​កោះ​ទន្សាយ​ ​ជាដើម​។​

កំពង់ផែ​នេះ​នឹង​ត្រូវ​តភ្ជាប់ ​ទៅ​នឹង​បណ្តាញ​ឆ្នេរ​នៃ​គោលដៅ​សក្តានុពល​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​រួម​មាន ​កំពង់ផែ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​កោះ​កុង​ ​កោះ​រ៉ុ​ង​ ​និង​កោះត្រល់​។​ សំខាន់​បំផុត​ ​កំពង់ផែ​សមុទ្រ​ក៏​នឹង​អនុញ្ញាត​ ឱ្យ​មានការ​ជំរុញ​ការ​តភ្ជាប់​ ជាមួយ​អ្នក​ធ្វើដំណើរ​ក្នុង​តំបន់​ពី​កំពង់ផែ​នានា​ក្នុង​ដីគោក​ ​និង​កោះ​នៃ​ប្រទេស​វៀតណាម​ ​ប្រទេស​ថៃ​ ​និង​គោលដៅ​ផ្សេងៗ​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here