សេវាកម្មផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរណ៍នៅកម្ពុជានឹងកើនប្រាក់ចំណូលដល់ជាង៥៩លានដុល្លារនៅឆ្នាំនេះ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ទី​ផ្សារ​ផ្ទះ​ស្នាក់​ន​កម្ពុជា ដែលប្រើប្រាស់សម្រាប់ឧស្សា​ហកម្មទេសចរណ៍ ​ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​មាន​ប្រាក់ចំណូល​លើស​ពី​​៥​៩​,​៣​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​ ​ហើយ​ក្នុងរយៈពេល​​៤​ឆ្នាំខាងមុខ​នឹង​កើន​ដល់​​៨​១​,​៣​៤​​លាន​ដុល្លារ​។​ ​

ចំនួន​នេះ​មានន័យ​ថា ​ជា​អត្រា​កំណើន​​៨​,​២​២​​ភាគរយ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ ​រហូតដល់​ឆ្នាំ​២​០​២​៨​ ​នេះ​បើ​យោង​តាម​គេហទំព័រ​ស្រាវជ្រាវ​ទី​ផ្សារ​របស់គេហទំព័រS​t​at​i​s​t​a​.​co​m​ ។​

លោក​​សុខុម​ ​សំអុល​ ​នាយក​ប្រតិបត្តិ​សមាគម​ក្លឹប​ទេសចរណ៍​ខេត្ត​សៀមរាប​ ​មានប្រសាសន៍ថា​ ​ទោះបីជា​តួលេខ​នេះ​ ប្រកបដោយ​សុទិដ្ឋិនិយម​ដ៏​ប្រសើរ ​នៅ​ក្នុង​ទី​ផ្សារ​ក៏ដោយ​ ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ដូចជា​ ភាព​មិន​ស៊ី​សង្វាក់​នៃ​ប្រាក់ចំណូល​ ​ហើយ​បញ្ហា​កង្វះ​ចំណេះ​ដឹង​អំពី​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ ​អវត្តមាន​នៃ​សេវាកម្ម​អតិថិជន​ ​និង​ឧបសគ្គ​ភាសា​ ​គឺជា​បញ្ហា​ប្រឈម​ផ្សេងទៀត​។​

យ៉ាងណាក៏ដោយ​ ​លោក​យល់ថា​ ​ផ្ទះ​ស្នាក់​ ​គឺជា​បទពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ដើម្បី​ធ្វើការ​ស្វែងយល់​ឱ្យ​ច្បាស់​អំពី​ជីវិ ត​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកស្រុក​។​ ​បើ​ប្រៀបធៀប​ទៅ​នឹង​សណ្ឋាគារ​ ​ផ្ទះ​ស្នាក់​នៅ ​មាន​ក​ម្រិ​ត​លើក​ម្រិ​ត​ផាសុកភាព​ ​និង​ស្តង់​ដារ​សេវាកម្ម​។​ក្តី​បារម្ភ​មួយទៀត​ការ​គំរាមកំហែង ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ចំពោះ​អនាគត​នៃ​ផ្ទះ​ស្នាក់​។​

លោក​Van​n​y​ ​Man​ ​ម្ចាស់ផ្ទះ​ស្នាក់​ ​Lazy​ ​Mango​ ​Home​stay​ ​ក្នុង​ខេត្ត​បាត់​ដំបង​​បាន​និយាយ​ថា​ ​បច្ចេកវិទ្យា​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ គឺជា​បញ្ហា​ប្រឈម​ធំបំផុត ​សម្រាប់​ម្ចាស់ផ្ទះ​ស្នាក់​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​។​ ​ភាគច្រើន​នៃ​ម្ចាស់ផ្ទះ​ស្នាក់ ​ក្នុង​ប្រទេស​កម្ពុជា​ ​ខ្វះ​ចំណេះ​ដឹង​អំពី​មធ្យោបាយ ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អ៊ី​ន​ធឺ​ណិ​ត​សម្រាប់​ការ​កក់​។​

លោក​Van​n​y​ ​យល់ថា​ ​ផ្ទះ​ស្នាក់​ ​គឺជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អ្នក​ធ្វើដំណើរ​ ​ដោយសារ​ពួកគេ​មានឱកាស​ជួប ​ជាមួយ​គ្រួសារ​អ្នកស្រុក​ ​និង​ស្វែងយល់​ពី​របៀបរស់នៅ​ផ្ទាល់​របស់​ពួកគេ​ ​ជាពិសេស​មុខម្ហូប​ក្នុងស្រុក​។​

លោកបញ្ជាក់ថា “​អ្វី​ទាំងនេះ​នឹង​មិន​អាច​មាន នៅ​ឯ​ផ្ទះសំណាក់​ ​ឬ​រមណីយដ្ឋាន​នោះ​ទេ​។​ ​អ្នក​ធ្វើដំណើរ​មិន​ត្រឹមតែ​ចំណាយ​ប្រាក់​តិច​ក្នុង​ការ​ស្នាក់​នៅផ្ទះ​ស្នាក់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​ក៏​ទទួល​បានឱកាស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ​និង​និយាយ​អំពី​ជីវិត​ប្រចាំថ្ងៃ​ជាមួយ​អ្នកស្រុក​ផង​ដែរ​”។​

ចំណែក​ ​T​i​m​ ​Blond​eel​ ​នាយក​ក្រុមហ៊ុន​ ​Rose​ ​Apple​ ​Villa​s ​បាន​លើកឡើង​ថា​ ​បញ្ហា​ប្រឈម​ដ៏​ធំបំផុត ​សម្រាប់​អាជីវកម្ម​របស់​គាត់​ គឺ​របៀប​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​ ​នៅ​ក្នុង​ទី​ផ្សារ​នៃ​សណ្ឋា​គារ​ ​និង​ផ្ទះសំណាក់​បែប​ប្រពៃណី​។​

លោកបន្តថា “​បញ្ហា​ប្រឈម​ចម្បង​មួយទៀត ​គឺ​ត្រូវ​រក​វិធី​ដើម្បី​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ដ៏​ច្រើន ​ជាមួយនឹង​ផលិតផល​របស់​អ្នក​ ​ទន្ទឹម​នឹង​ការ​បង្កើន​ទំនុក​ចិត្ត​ ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​មាន​អារម្មណ៍​ងាយស្រួល​ក្នុង​ការ​កក់​ទុកមុន”​។​លោកបន្តទៀតថា “​ដោយសារ​យើង​ត្រូវ​ស្នើសុំ​ការ​កក់​ប្រាក់​នៅ​ថ្ងៃ​កក់​ ​យើង​មិន​អាច​ពឹងផ្អែក​លើ​ការ​បង់​ប្រាក់ ​តាម​ប្រព័ន្ធ​នៅកន្លែង​នោះ​ទេ​” ។​

ភ្ញៀវ​ដែល​ខកខាន ​គឺ​ត្រូវ​ខាតបង់​​២​០​០​​ភាគរយ​ ​ដោយសារ​បន្ទប់​ក៏​មិន​មាន​សម្រាប់​អ្នក​ធ្វើដំណើរ ​ដែល​មាន​សក្តានុពល​ផ្សេងទៀត​ដែល​ចាប់អារម្មណ៍​។​ ​នេះ​បង្កើន​បញ្ហា​ប្រឈម​មួយទៀត ​នៃ​ការផ្ទេរ​ប្រាក់​មក​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​។​​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ផ្ទះ​ស្នាក់​ ​ឬ​វី​ឡា​ឯកជន​ ​Blond​eel​ ​បាន​អះអាង​ថា​ នឹង​ផ្តល់​នូវ​បទពិសោធន៍​ឯកជន​ភាព ​កាន់តែ​ប្រសើរ​ឡើង​។​

គាត់​បាន​និយាយ​ថា​ “​អាច​ក្រោក​ពី​គេង​ ​និង​ញ៉ាំ​អាហារ​ពេលព្រឹក​តាមពេលវេលា​សមរម្យ​របស់​អ្នក​ ​ដោយ​មិន​ខ្វល់​ពី​កូ​ដ​សំលៀកបំពាក់​ណាមួយ​ឡើយ​។​ ​អាច​ឆុងកាហ្វេ​ ​តែ​ ​ឬ​ទឹក​ផ្លែឈើ​គ្រប់ពេល​ ​ដោយ​មិន​គិតថ្លៃ​ ​ព្រោះថា​វា​ត្រូវ​បាន​រួមបញ្ចូល​ទាំងអស់​”​។​

ពីមុន​ ​គេ​បាន​បង្កើត​ឡើង ជា​ការរៀបចំ​សម្រាប់​សិស្សានុសិស្ស​ដើម្បី​រស់នៅ​ជាមួយ​គ្រួសារ​ ​ដោយ​បង់ថ្លៃ​តិចតួច​ ​ឬក៏​ដោះ​ដូរ​ដោយ​ការ​ធ្វើការងារ​ផ្ទះ​ ​ហើយ​ផ្ទះ​ស្នាក់​បាន​ក្លាយ ទៅជា​ផ្នែក​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ ​ដោយសារតែ​ជា​ជម្រើស​ដែល​មាន​តម្លៃថោក​ជាង​សណ្ឋាគារ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ផ្ទះ​ស្នាក់​ផ្តល់​ជូន​នូវ​គ្រឿងបរិក្ខារ​ប្រណិត​ៗ​ ​ដូចជា ​វី​ឡា​ដែល​មាន​អាងហែលទឹក​ឯកជន​ ​និង​មេ​ចុងភៅ​ផ្ទាល់ខ្លួន​ ដើម្បី​រៀបចំ​មុខម្ហូប​៕

LEAVE A REPLY

Please enter your comment!
Please enter your name here