តើរដ្ឋាភិបាលព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាដូចម្តេចនៅឆ្នាំ ២០២៥?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋាភិបាលបានព្យាករណ៍អំពី បរិយាកាសសេដ្ឋកិច្ចកម្ពុជាថា ដែលមានទំហំតូចហើយបើកចំហរ និងមានការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយ នឹងច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក, សម្រាប់រយៈពេលមធ្យមខាងមុខ ពិសេសសម្រាប់ឆ្នាំ ២០២៥, បាន និងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីកត្តាខាងក្រៅរួមមាន៖

១-កំណើនថមថយនៃសេដ្ឋកិច្ចសកល និងចិន,
២-ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល,
៣-ភាពតានតឹងនៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ ការកើននៃថ្លៃទំនិញជាអន្តរជាតិ,
៤-ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង
៥-ផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
ទន្ទឹមនេះដែរ, កម្ពុជាក៏នៅតែបន្តប្រឈមនឹង បញ្ហាជារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសរួមមាន៖

(១)-ល្បឿនយឺតនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច,
(២)-ថ្លៃដើម ធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់,
(៣)-ភាពមានកម្រិតនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច,
(៤)-បរិមាណនិងគុណភាពនៃកម្លាំងពលកម្មជំនាញមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ, (៥)-ភាពមានកម្រិត នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម, និង
(៦)-ភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យក បច្ចេកវិទ្យាឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here