ការអភិវឌ្ឍសេដ្ឋកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់សក្តានុពលភូមិសាស្រ្តនិងធនធានធម្មជាតិ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ច ចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងសក្តានុពលភូមិសាស្រ្ត និងធនធានធម្មជាតិ។

សារខាងលើនេះ ត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២០ ឧសភាកន្លងមកនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយពីផែន​ការសកម្មភាព និងផែនការយុទ្ធសាស្ត្រ របស់ក្រុមការងាររៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ឧសភា ២០២៤។

ព័ត៌មានដដែលបានបន្តថា ដូច្នេះក្រុមការងារត្រូវកំណត់ទិសដៅប្រើប្រាស់ដីធ្លី នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ស្របតាមការវិវត្តនៃបរិបទសង្គមសេដ្ឋកិច្ច ដោយអនុ​លោមតាមគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេ​សមានប្រាក់ចំណូលខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here