កម្ពុជា​នឹង​តភ្ជាប់​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​​ជា​ប្រវត្តិ​សាស្ត្រជាមួយ​ប្រទេស​ថៃ​​នៅ​ថ្ងៃ​​ទី២២មេសា​ខាងមុខ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​បន្ទាយមានជ័យ​៖​ ​មេដឹកនាំ​កម្ពុជា​ ​និង​ថៃ​នឹង​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា​ ​និង​ជិះ​រថភ្លើង​រួមគ្នា​ ​ដើម្បី​បើក​ដំណើរការ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ជាលើកដំបូង​ ​ក្នុង​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២២​ ​មេសា​ខាងមុខនេះ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ ​បន្ទាប់ពី​អម ដំណើរ​ជាមួយ​លោក​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​ស៊ុន​ ​ចាន់​ថុល​ ​ដែល​បាន​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី៨​ ​មេសា​នេះ​ថា​ ​លោក​ទេស​រដ្ឋមន្រ្តី​បាន​ប្រកាស​ហើយ​ថា​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​និង​ប្រមុខ​រដ្ឋាភិបាល​ថៃ​ ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង​ ​ជា​និម្មិត​រូប​នូវ​ស្ពាន​ឆ្លងកាត់​ព្រំដែន​ ​នៃ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃទី២២​ ​មេសា​ខាងមុខនេះ​។​

​លោក​បន្ត​ថា​ ​“​ភាព​ជាក់លាក់​យ៉ាងណា​នៃ​ការ​អញ្ជើញ​ ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ​ ​ស្ថិតនៅ​ក្រោម​សមត្ថកិច្ច​ក្រសួង​ការបរទេស​ ​ប៉ុន្តែ​តាមខ្ញុំ​ដឹង​គឺ​ប្រទេស​ថៃ​បាន​លើក​សំណូមពរ​យក​ថ្ងៃទី២២​ ​មេសា​”​។​លោក​បន្ត​ថា​ ​“​មានកម្ម​វិធី​ចំនួន៤ ក្នុង ចំណោម៥​ ​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​ធ្វើ​អា​អធិបតីភាព​រួមគ្នា​ ​នៅ​ថ្ងៃខាងមុខ​នេះ​”​។​

​កម្មវិធី​នោះ​រួមមាន​ ​ទី១​ ​ការ​ចាក់​បេតុង​ជា​និម្មិត​រូប​ ​ដើម្បី​តភ្ជាប់​ស្ពាន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ​ទី២​ ​កា​រស​ម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​អាគារ​ច្រក​ទ្វារ​ព្រំដែន​ ​ខាង​ភាគី​កម្ពុជា​ ​ទី៣​ ​សម្តេច​តេជោ​នឹង​អញ្ជើញ​ចូលរួម​ជា​សាក្សី​ ​នូវ​ការ​បើ​ក​សម្ភោ​ធ​ស្ថានីយ៍​អន្តរជាតិ​ ​ស្ថិត​ក្នុងទឹក​ដី​ថៃ​ ​ស្ថិត​ក្នុង​ភូមិ​ក្លង​លឹ​ក​ ​ខេត្ត​សា​កែវ​ ​តាម​ការ​អញ្ជើញ​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​ ​ទី៤​ ​ការ​បើកឲ្យ​ដំណើរការ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ ​រវាង​កម្ពុជា​ថៃ​ ​និង​ទី៥​ ​នាយក​រដ្ឋមន្រ្តី​ប្រទេស​ទាំងពីរ​ ​នឹង​អញ្ជើញ​ជិះ​អូតូ​រ៉ៃ​ ​ពី​ក្លង​លឹ​ក​ ​មកកាន់​ស្ថានីយ៍​ប៉ោយប៉ែត​ ​ប្រទេស​កម្ពុជា​។​

​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​បាន​បន្ត​ថា​ ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​នេះ​ ​នឹង​មានការ​ដឹក​ ​ជញ្ជូន​អ្នកដំណើរ​ ​និង​ទំនិញ​ឆ្លងកាត់​ប្រទេស​ទាំងពីរ​ ​ដោយ​កម្ពុជា​នឹង​យក​ក្បាលរថភ្លើង​ ​របស់​ខ្លួន​ ​ដើម្បី​អូស​ទូរថភ្លើង​របស់​ថៃ​ ​មកកាន់​រាជធានី​ភ្នំពេញ​”​។​លោក​បន្ត​ថា​ ​“​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​របស់​កម្ពុជា​ ​មិន​អាច​ធ្វើដំណើរ​បាន​លឿន​នៅឡើយ​ទេ​ ​ដោយសារ​ស្ថានភាព​ផ្លូវដែក​របស់​យើង​មិនទាន់​មាន​ភាព​អំណោយផល​”​។​

​សេដ្ឋវិទូ​កម្ពុជា​ ​លោក​បណ្ឌិត​ ​ម៉ី​ ​កល្យាណ​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ ​ការ​ដឹកជញ្ជូន​តាម​រថភ្លើង​ជា​រឿង​ល្អ​មួយ​ ​ប៉ុន្តែ​មាន​សំណួរ​មួយ​សួរ​ថា​តើ​យើង​មាន​ទំនិញ​សំរាប់​ដឹក​ដែរ​ឬ​យ៉ាងណា​?​ ​ឬ​មានតែ​ទំនិញ​ពី​ប្រទេស​គេ​មក​កម្ពុជា​?​។​លោក​បន្ត​ថា​ ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ ​នឹង​ជួយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ ​និង​កាត់បន្ថយ​ក​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​ការ​រីកចម្រើន​និង​វិនិយោគ​លើ​ផ្លូវដែក​ពិតជា​មាន​សារៈសំខាន់​ ​ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here