ស្រុកកោះធំកំពុងទទួលបានចំណងដៃកីឡាដ្ឋានដ៏ស្រស់ស្អាតមួយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្រុកកោះធំបាននិងកំពុងទទួលបាន ចំណងដៃកីឡាដ្ឋានដ៏ស្រស់ស្អាតមួយ ដែលជាចំណងដៃរបស់ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ថ្នាក់ដឹកនាំក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់កីឡដ្ឋានស្រុកកោះធំ។

លោកហេង ណន ប្រធានក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងប្រតិ​បត្តិការរបស់កីឡដ្ឋានស្រុកកោះធំ។

ក្នុងការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីសំណាក់អនុប្រ​ធានក្លឹប អគ្គលេខាធិការ  អគ្គលេខាធិការរង សមាជិក សមាជិកាក្លឹប ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក និងតំណាងនៃសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ ដើម្បីកែលម្អឱ្យបានល្អប្រសើរ និងធានាបាននូវនិរន្តរភាព នៃប្រតិបត្តិការរបស់កីឡដ្ឋានឱ្យដំណើរការដោយរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here