ក្រុមហ៊ុនដ៏ធំចំនួន២ចាប់ដៃគ្នាអភិវឌ្ឍន៍គំរោង Golden Sun Sky នៅក្រុងព្រះសីហនុ

0

ដោយៈ ម៉ាណា

    ព្រះសីហនុៈ ដំណើរឈានទៅមុខរបស់ខេត្តព្រះសីហនុ មិនបង្អង់ល្បឿនទៀតនោះទេ ដោយអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិបានបន្តបោះទុនរបស់ពួកគេ អភិវឌ្ឍន៍លើគំរោងធំៗនៅក្នុងខេត្តនេះ។

ជាក់ស្តែងគម្រោង Golden Sun Sky ឬហៅថា ទីក្រុងឆៃណាថោន ដែលអ្នកវិនិយោគិនបរទេស (ចិន) ភាគច្រើនស្គាល់ក្រុងព្រះសីហនុ តាមរយៈគម្រោងដ៏ធំមួយនេះ មានទីតាំងអភិវឌ្ឍស្ថិតនៅតាមបណ្ដោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងដ៏ធំមួយនេះ ជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន Suncity Group ដែលជាក្រុមហ៊ុនប្រតិបត្តិករ ឈានមុខគេមួយរបស់ម៉ាកាវ ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនដ៏ធំ នៅទីក្រុងហុងកុងបានចូលជាដៃគូ ជាមួយក្រុមហ៊ុនចុះបញ្ជីក្នុងស្រុក Golden Sun Sky Entertainment បោះទុនវិនិយោគក្នុងទឹកប្រាក់សាងសង់តម្លៃ៣៧០លានដុល្លារអាម៉េរិក។

គំរោងដ៏ធំមួយនេះ មានការអភិវឌ្ឍន៍បែបចម្រុះ រួមមាន សណ្ឋា​គារថ្នាក់ផ្កាយ៥ និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្តកម្រិតខ្ពស់ នឹងអចលនទ្រព្យខុនដូជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here