ដំណឹងល្អ៖ បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌ អនុវត្តចាប់ពីកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

0

(ម៉ាឡេស៊ី)៖ បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌ ដោយអនុវត្តចាប់ពីកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះបើយោងតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថ្លែងមុននេះបន្តិច។

សូមជំរាបថា នាវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅប្រទេសម៉ាឡេស៊ី។

ជំនួបនេះធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ដែលក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន ដើម្បីពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងកម្ពុជា-ថៃ។

កិច្ចចរចា នេះត្រូវបានប្រកាសរៀបចំឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យភាគីជម្លោះទាំង២ស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here